Aston Villa ហ៊ាន​បន្ថែម​ថ្លៃ​ពលកម្ម​ប៉ុណ្ណេះ​ឲ្យ Grealish ដល់​ស្មើ Rashford ដើម្បី​ជៀស City យក​បាន

ក្លឹប​មេឃ​ខៀវ Manchester City កំពុង​មាន​ដំណឹង​ថា ចង់​ចរចា​យក​ខ្សែ​បម្រើ Jack Grealish ទៅ​ចូលរួម​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ ហើយ​វា​ហាក់​ធ្វើ​ឲ្យ​សាមី​ខ្លួន​ផ្ទាល់​កំពុង​មាន​ការ​ស្ទាក់ស្ទើរ ថា​គួរ​បន្ត​នៅ​ក្លឹប​បច្ចុប្បន្ន Aston Villa ឬ​ចាកចេញ។

3082 2055 2.44345094.jpg.gallery

0_GettyImages 1326482178

ខាង​ក្លឹប​អាណាព្យាបាល Villa ក៏​មិន​បង្អង់​យូរ​នោះ​ដែរ ដោយ​ពួក​គេ​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ចរចា​បន្ថែម​ថ្លៃ​ពលកម្ម​ថ្មី​សម្រាប់ Grealish ដោយ​ហ៊ាន​ឲ្យ​ដល់ ២០០ ០០០ ផោន/សប្តាហ៍ បន្ថែម​ពី​ថ្លៃ​ពលកម្ម​ចាស់​ទទួល​បាន​ត្រឹម ១២០ ០០០ ផោន/សប្តាហ៍​ប៉ុណ្ណោះ។ ទំហំ​ថ្លៃ​ពលកម្ម​ថ្មី​នេះ នឹង​អាច​រុញ​ឲ្យ​កីឡាករ​អង់គ្លេស​អាច​ឈាន​ដល់​កម្រិត​របស់ Marcus Rashford និង Mohamed Salah ជា​ដើម ពោល​នៅ​បញ្ជី Top 10 ប្រចាំ​ក្របខ័ណ្ឌ Premier League។ នេះ​បើ​តាម​សារព័ត៌មាន TheSun បាន​ចុះ​ផ្សាយ។

Skysports Jack Grealish England_5407490

គួរ​បញ្ជាក់​ថា ខាង City ហ៊ាន​ឲ្យ​តម្លៃ​ផ្ទេរ Grealish ដល់ ៩០ លាន​ផោន​ឯ​ណោះ ហើយ​ខាង Villa ពិត​ជា​មិន​ចង់​ឲ្យ​កីឡាករ​ដ៏​សំខាន់​របស់​ខ្លួន​ចាកចេញ​ទៅ​ឡើយ។ ដូច្នេះ​មាន​តែ​ការ​បន្ថែម​ថ្លៃ​ពលកម្ម​ថ្មី​ប៉ុណ្ណោះ ដែល​សង្ឃឹម​អាច​អូសទាញ​គ្រាប់​ពេជ្រ​មួយ​នេះ​ឲ្យ​បន្ត​ឈរ​ជើង​នៅ Villa Park ត​ទៅ​ទៀត។

គួរ​ឲ្យ​ដឹង​ថា Grealish បាន​ចំណាយ​ពេល​ជាមួយ Aston Villa តាំង​ពី​កាល​នៅ​ឈុត​យុវជន U18 មក​ដល់ U21 ហើយ​ឡើង​មក​ឈុត​ធំ​នៅ​ឆ្នាំ ២០១៣ រួច​បន្ត​ឈរ​ជើង​មក​ទល់​បច្ចុប្បន្ន។ ចូលរួម​ប្រកួត​សរុប ២១៣ លើក គេ​រក​បាន ៣២ គ្រាប់​និង Assist ៤៣ លើក​ឲ្យ​ក្លឹប៕

ប្រភព៖ Sportsmole