(វីដេអូ) ខ្លាំង​ដូច​គេ​ថា​មែន! Achraf Hakimi រក​បាន​គ្រាប់​បាល់​ដំបូង​ឲ្យ​ក្លឹប PSG ហើយ

នៅ​ការ​ប្រកួត​មិត្តភាព​នា​រយៈ​ពេល​ចុង​ក្រោយ ក្លឹប​បារាំង Paris Saint-Germain បាន​ផ្តោត​លើ​ការ​ប្រើប្រាស់​ខ្សែ​ការពារ​ស្លាប​ចំណូល​ថ្មី Achraf Hakimi យ៉ាង​សកម្ម ហើយ​មុន​នេះ​គេ​ក៏​ទើប​តែ​សម្រេច​បាន​មួយ​គ្រាប់​ជូន​ក្លឹប​ផង​ដែរ។

Medium_2021 07 24 E0fba97043

Orleans 33 Joie Ander

ការ​ប្រកួត​មិត្តភាព​រវាង​ក្លឹប PSG និង US Orleans បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ១-០ ដែល​វា​ជា​គ្រាប់​បាល់​របស់ Hakimi នៅ​នាទី ៦២ តាម​រយៈ​ការ​ស៊ុត​ចេញ​ពី​ស្លាប​ខាង​ស្តាំ។ វត្តមាន​កីឡាករ​សំខាន់ៗ​ដែល​បង្ហាញ​ខ្លួន​នៅ​ប្រកួត​មិត្តភាព​នេះ មាន​ដូច​ជា Icardi, Simons, Draxler, Kehrer, Alloh និង​កីឡាករ​បម្រុង​ដែល​បាន​ចូល​លេង​បន្ត​គ្នា​នោះ​មាន​ Navas, Hakimi, Kurzawa, Herrera, Diallo និង Gueye ហើយ​សល់​ប៉ុន្មាន​សុទ្ធ​តែ​ជា​កីឡាករ​នៅ​ឈុត​យុវជន​របស់​ PSG។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​បញ្ជាក់​ថា ប្រកួត​បន្ទាប់​របស់​ក្លឹប​បារាំង Paris Saint-Germain នឹង​ត្រូវ​ទៅ​ប៉ះ​គ្នា​ទល់ Sevilla ដែល​ជា​ប្រកួត​មិត្តភាព​ចុង​ក្រោយ។ មុន​ឈាន​ទៅ​ប្រកួត​សំខាន់​នៅ​ពាន​រង្វាន់ Trophees des Champions ទល់​ក្លឹប Lille នា​ថ្ងៃ​ទី ២ ​សីហា​ខាង​មុខ៕