Karim Benzema សម្រេច​ចិត្តបន្ត​កុងត្រាជាមួយ Real Madrid ត្រឹមឆ្នាំ២០២៣

យោងតាមសារព័ត៌មាន Marca បានឱ្យដឹងថា Karim Benzema បានយល់ព្រមបន្តកុងត្រារយៈពេលមួយឆ្នាំទៀតជាមួយក្រុម Real Madrid ដែលនេះ នឹងធ្វើឱ្យរូបគេនៅរដ្ឋធានីអេស្ប៉ាញរហូតដល់ដំណាច់រដូវកាល ២០២២/២៣ ។

16184980358592

បុរសជនជាតិបារាំងរូបនេះ បានវិលត្រឡប់មកបំពេញការងារនៅឯទីលានហ្វឹកហាត់ Valdebebas វិញនៅថ្ងៃសុក្រទី ២៣ ខែកក្កដា បន្ទាប់ពីរីករាយនឹងវិស្សមកាលក្រោយ Euro ឆ្នាំ ២០២០ ដូច្នេះដំណឹងអំពីការបន្តកុងត្រាជាថ្មីជាមួយអធិរាជស អាចនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។

Bc14a6f8 D37f 4dfd 9ec4 0d867ac7ef69

មុននេះត្រូវបានគេអះអាងថាម៉ាឌ្រីដបានផ្តល់កិច្ចសន្យារយៈពេលពីរឆ្នាំដល់លោក Benzema ប៉ុន្តែ Karim ដែលមានអាយុ ៣៤ ឆ្នាំនៅក្នុងខែកញ្ញាទៅ​ហើយ​នោះមិនមានអារម្មណ៍ត្រៀមខ្លួន ដើម្បីស្នាក់នៅក្លឹបលើសពីឆ្នាំ ២០២៣ ទាំងដែលខ្លួនមានអាយុច្រើននោះទេ។

D3f9b0f1 9ccd 48c9 9338 2628388eea2f

កីឡាករសញ្ជាតិបារាំងរូបនេះរកបាន ២៧៩ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៥៥៩ លើកសម្រាប់ Madrid ចាប់តាំងពីចាកចេញ​ពី​ក្លិប Lyon កាលពីឆ្នាំ ២០០៩ ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: