ក្លិបមានខ្នាយមាស Tottenham បានប្រកាសក្នុងបណ្ដាញសង្គមរបស់ខ្លួនថាបានយល់ព្រមបន្តកុងត្រាថ្មីដល់ខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូង Heung-Min Son ៤ឆ្នាំបន្ថែមដែលសុពលភាពកុងត្រានេះនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៥។
ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ មានវ័យ២៩ឆ្នាំទៅហើយនិងស៊ុតបញ្ចូលទី១០៩គ្រាប់ និងបញ្ជូនបាល់៦៤ដង ក្នុងការបង្ហាញខ្លួនឱ្យ២៨០ប្រកួតគ្រប់ពានរង្វាន់តាំងពីចាកចេញពីក្លិប Bayer Leverkusen កាលពីឆ្នាំ២០១៥។
Heung-Min Son: Spurs icon. pic.twitter.com/WlWFlrmC4P
— Tottenham Hotspur (@SpursOfficial) July 23, 2021
Sonny បានសរសេរឈ្មោះរបស់គាត់ចូលទៅក្នុងបញ្ជីក្រាំងមាសរបស់ក្លិប តាមរយៈការស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ដំបូងនៅក្នុងក្របខ័ណ្ឌ Premier League និងក្នុងក្របខ័ណ្ឌ Champions League ជាលើកដំបូងនៅឯកីឡដ្ឋាន Tottenham Hotspur ក្នុងចន្លោះពេលមួយសប្តាហ៍នៅក្នុងខែមេសាឆ្នាំ ២០១៩ ។ ការប្រកួតជើងទី ២ វគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមមេឃខៀវ Manchester City គឺជារាត្រីដ៏គួរឱ្យភ្ញាក់ផ្អើលមួយផ្សេងទៀតដេលគាត់បានស៊ុតបញ្ជូលទីឲ្យ Spurs ឡើងទៅ Champions League វគ្គផ្តាច់ព្រ័ត្រ។
“ វាជាកិត្តិយសដ៏ធំមួយដែលបានលេងនៅទីនេះអស់រយៈពេល ៦ ឆ្នាំមក ហើយក្លឹបបានបង្ហាញខ្ញុំនូវការគោរពដ៏ធំធេងហើយខ្ញុំពិតជារីករាយដែលបានមកទីនេះ។
“ វាដូចជាផ្ទះរបស់ខ្ញុំ ជាពិសេសជាមួយអ្នកគាំទ្រ កីឡាករ និងបុគ្គលិក។ គ្មានការពិបាកក្នុងការសំរេចចិត្តទេ។ វាងាយស្រួលណាស់។ ខ្ញុំពិតជារីករាយដែលបានមកទីនេះ ហើយខ្ញុំនឹងរីករាយដែលបានជួបអ្នកគាំទ្រម្តងទៀតឆាប់ៗនេះ"។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក