ខណៈជីវិតរបស់ពួកគេ គ្មានលក្ខណៈគ្រប់គ្រាន់ដូចអ្នកដទៃពិតមែន ប៉ុន្តែពួកគេមានសមត្ថភាពដ៍ពិសេស ដែលមនុស្សមួយចំនួន មានរាងកាយគ្រប់គ្រាន់ហើយ តែមិនអាចធ្វើបានដូចពួកគេឡើយ។
ដោយសារកាព្យាយាម ការប្តេជ្ញាចិត្ត ឆន្ទៈ និងមហិច្ឆតាបានធ្វើឲ្យពួកគេខ្លាយជាមនុស្សដ៍រឹងមាំ ធ្វើនូវរឿងទាំងនេះបានយ៉ាងល្អ ដើម្បីបង្ហាញឲ្យពិភពលោកបានឃើញថា មនុស្សពិកាក៍អាចធ្វើបានយ៉ាងល្អផងដែរ។ ដូចឆ្នេះហើយរឿងរ៉ាវនៃមនុស្សអស្ចារ្យចំនួន ១០នាក់នេះបានបំផុសគំនិតរាប់លាននាក់នៅជុំវិញពិភពលោក។
10. Amy Purdy ៖ នាងAmy Purdy ដែលជាអ្នកជិះស្គីលើទឹកកកបានឆ្លងជំងឺរលាកស្រោមខួរ នៅអាយុ 19 ឆ្នាំហើយជាអកុសល់ជើងរបស់នាងត្រូវបានកាត់ចេញ ត្រឹមជង្គង់ នាងក៏បានបាត់បង់ទាំងតម្រងនោមផងដែរ។
ពីរឆ្នាំក្រោយមកនាងបានទទួលការប្តូរតម្រងនោមពីឪពុកនាង។ ហើយ 3 ខែក្រោយមកAmyបានត្រឡប់មកវិញដោយជើងសិប្បនិមិតរបស់នាង។បន្ទាប់មកនាងបានឈ្នះមេដាយសំរិទ្ធ នៅក្នុងព្រឹត្តិការណ៍ Paralympics ឆ្នាំ 2014 និងមេដាយប្រាក់មួយនៅក្នុងព្រឹត្តិការណ៍ Paralympics ឆ្នាំ 2018 សម្រាប់ព្រឹត្តិការណ៍ជិះស្គីទឹកកក។
9. Aaron Fotheringham ៖ លោក Aaron Fotheringham ត្រូវបានអង្គុយនៅលើកៅអីរុញ នៅពេលគាត់មានអាយុ 8 ឆ្នាំ។ បន្ទាប់មកបងប្រុសរបស់គាត់បានបំផុសគំនិតដោយអោយគាត់ជិះកង់ម៉ូតូ BMX នៅកន្លែងជិះបន្ទះក្តាររទេះ Aaron Fotheringham បានចាប់ផ្តើមអនុវត្តដោយប្រើកៅអីរុញដែលបានកែសំរួលយ៉ាងពិសេស។ ហើយនៅអាយុ 14 ឆ្នាំគាត់បានក្លាយជាមនុស្សទីមួយ ដែលជិះរទេះលើក្ដារបន្ទះហើយបាធ្វើឲ្យជីវិតរបស់គាត់ប្រែលប្រួលក្នុងអាយុ 18 ឆ្នាំ។
8. Evelyn Glennie ៖ នាង Evelyn Glennie គឺជាអ្នកសម្តែងម្នាក់ដែលថ្លង់តាំងពីអាយុ 12 ឆ្នាំ តែនាងបានអះអាងថា នាងអាចលឺពីផ្នែកនៃរាងកាយក្រៅពីត្រចៀករបស់នាង ហើយអ្នកនឹងជឿជាក់ប្រសិនបើអ្នកឃើញការលេងរបស់នាង។ ចំពោះការចូលឆាកតន្ត្រី នាងបានឈ្នះពានរង្វាន់លំដាប់ខ្ពស់បំផុតនៃចក្រភពអង់គ្លេស (DBE) ក្នុងឆ្នាំ 2007 ។
7. Zack Ruhl ៖ លោក Zack Ruhl កើតមកដោយគ្មានឆ្អឹងភ្លៅនិងទទួលរងពីជំងឺឆ្អឹងដូច្នេះគ្រូពេទ្យត្រូវតែកាត់ជើងរបស់គាត់។ សព្វថ្ងៃនេះគាត់គឺជាគ្រូបង្ហាត់ CrossFit ហើយគាត់អាចឈរលើកៅអីរុុញបានយ៉ាងងាយ ខណៈទម្ងន់ដល់ទៅ 420 ផោន។
6. Marla Runyan ៖ ទោះបីជានាងងងឹតភ្នែកក៏ដោយនាង Marla Runyan មិនត្រឹមតែឈ្នះមេដាយមាសចំនួន 4 នៅក្នុងព្រឹត្តិការណ៍ Paralympic រដូវក្តៅឆ្នាំ 1992 និងការរត់ប្រណាំងចម្ងាយ 100 ម៉ែត្រ 200 ម៉ែត្រនិង 400 ម៉ែត្រប៉ុណ្ណោះទេប៉ុន្តែនាងក៏អាចចូលរួមក្នុងព្រឹត្តិការណ៍កីឡា Pan American Games នៅ Winnipeg ផងដែរ។ នៅឆ្នាំ 1999 ជាកន្លែងដែលនាងឈ្នះមេដាយមាសក្នុងការប្រណាំងចម្ងាយ 1500 ម៉ែត្រ។
5. Spencer West ៖ ការឡើងភ្នំ Kilimanjaro គឺជាអ្វីដែលមនុស្សភាគច្រើនគិតថាមិនអាចទៅរួចទេ។ ប៉ុន្ដែកំពូលភ្នំខ្ពស់បំផុតនៅទ្វីបអាហ្វ្រិកមិនបានធ្វើឲ្យ Kilimanjaro ភ័យខ្លាចទេ។ នៅអាយុ 31 ឆ្នាំ នាង Spencer West សម្រេចបានតាមអ្វី ដែលយើងគិតថាវាមិនអាចទៅរួចទេ - គាត់បានឡើងភ្នំដោយប្រើដៃទាំងពីររបស់គាត់ដោយជោគជ័យ។
4. Bethany Hamilton ៖ ក្នុងឆ្នាំ 2003 ខណៈពេលដែលនាងដើរលេងជាមួយមិត្តជិតស្និទ្ធ ឪពុកនិងបងប្រុសរបស់នាង នៅអាយុ 14 ឆ្នាំ នាង Bethany Hamilton បានរងការវាយប្រហារដោយត្រីឆ្លាមហើយបានបាត់បង់ដៃឆ្វេងរបស់នាង។ នៅពេលដែលនាងត្រូវបានគេនាំទៅមន្ទីរពេទ្យនាងបានបាត់បង់អស់ជាង 60% នៃឈាមរបស់នាងហើយនាង។
3. Angel Giuffria ៖ តារាសម្តែងរឿង នាង Angel Giuffria បានកើតមកដោយដៃម្ខាងរបស់នាងដាច់មួយកំណាត់។ ខណៈពេលដែលមនុស្សភាគច្រើនចាត់ទុកថាជាការប្តេជ្ញាដ៏មុតមាំរបស់ Angel Giuffria បានធ្វើឱ្យនាងក្លាយជាតារាសម្តែងដែលជោគជ័យ។ ថ្មីៗនេះនៅពេលដែលចូលរួមក្នុងខ្សែភាពយន្ត ប្រព័ន្ធផ្សព្វផ្សាយ និងសន្និសីទប្រចាំឆ្នាំ នាងបានធ្វើឱ្យអ្នកដទៃមានការភ្ញាក់ផ្អើល ដោយបានលើកឡើងថាដៃសិប្បនិមិត្តរបស់នាងគឺប្រើប្រាស់កម្មវិធីជំនួស។
2. Jessica Cox ៖ តើអ្នកអាចសំរេច ក្ដីប្រាថ្នាក្នុងជីវិតរបស់អ្នកបានទេប្រសិនបើអ្នកមិនមានដៃទាំងពីរ? អ្នកនឹងអាចធ្វើបាន បើសិនជាអ្នកមានឆន្ទៈ។ ជួបជាមួយនាង Jessica Cox ដែលជាអ្នកបើកបររថយន្ដដែលគ្មានអាជ្ញាប័ណ្ណ ដំបូងគេបង្អស់នៅលើពិភពលោក ក៏ដូចជាខ្សែក្រវាត់ ដំបូងនៅក្នុងសមាគមន៍ Taekwondo របស់អាមេរិក។ នាងក៏ជាអ្នកមុជទឹក SCUBA ដែលបញ្ជាក់ថា នាងជាអ្នកនិពន្ធ និងជាអ្នកនិយាយបានល្អបំផុស។ ហើយនិងការប្រកួតប្រជែងនៅក្នុងផ្នែកអេកូទេសចរណ៍ ដឹតុកសុនដែលមានទំហំ 40 ម៉ាយផងដែល។
1. Qian Hongyan ៖ នាង Qian Hongyan បានបាត់បង់ជើងទាំងពីរក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ 2000 នៅពេលនោះនាងមានអាយុទើបតែ 4 ឆ្នាំ។ នាងកើតនៅភាគនិរតីនៃខេត្តយូណានប្រទេសចិនការទទួលអវយវៈសិប្បនិម្មិតគឺហួសពីលទ្ធភាពរបស់គ្រួសារនាង។
ប៉ុន្តែបន្ទាប់ពីទាក់ទាញការយកចិត្តទុកដាក់របស់សារព័ត៌មានចិននាងអាចទទួលបានអវយវៈសិប្បនិម្មិតដោយឥតគិតថ្លៃនិងចូលរួមក្លឹបហែលទឹកក្នុងស្រុកសម្រាប់ជនពិការ។
ការខិតខំនិងការប្តេជ្ញាចិត្តរបស់នាងបានទទួលជោគជ័យនៅពេលនាងក្លាយជាម្ចាស់ជើងឯកថ្នាក់ជាតិនៅក្នុងការប្រកួតប្រជែងកីឡាហែលទឹកប៉ារ៉ាឡាំពិក ប្រទេសចិនក្នុងឆ្នាំ 2009 និងបានឈ្នះមេដាយមាសនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រហែលក្នុងចំងាយ 100 ម៉ែត្រនៅក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ខេត្តយូណានក្នុងឆ្នាំ 2015 ។
ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល