ថ្លែងប្រាប់ Sky News លោក Patrice Evra បាននិយាយថា៖“ វាពិតជាគួរឱ្យឈឺចាប់ណាស់! ដោយសារតែក្មេងៗទាំងនោះប្រហែលជាមិនខ្លាំងគ្រប់គ្រាន់ដូចមនុស្សដទៃទៀត។ ហើយវាមិនយុត្តិធម៌ទេ ព្រោះយើងគួរតែមានមោទនភាពចំពោះវា។ ខ្ញុំពិតជាមានមោទនភាពចំពោះរបៀបដែលអង់គ្លេសបានលេង"។
"ជាការពិតយើងអាចពន្យាការបញ្ចញមតិយោបល់(Comment ក្នុងបណ្ដាញសង្គម)ទាំងនោះ។ ពួកគេអាចរារាំង(Block)ចោលនិងធ្វើគ្រប់យ៉ាងក្នុងវេទិការបស់ពួកគេ។ ប៉ុន្តែខ្ញុំសុំទោសនៅពេលដែលវាជាព័ត៌មាន Covid។ ពួកគេអាចឃើញព័ត៌មានគ្រប់យ៉ាងដែលបង្ហោះហើយអាចចាត់វិធានការយ៉ាងណាដែលសក្ដិសម តែពួកគេបែបជាទៅចាប់ ឬប្លក់អ្នកផុសរូបអាក្រាតកាយក្នុង Instagram ទៅវិញ"។
"ដូច្នេះកុំប្រាប់ខ្ញុំថា វេទិកាទាំងនេះមិនអាចធ្វើអ្វីបានទេ ចំពោះអ្នកប្រកាន់ពូជសាសន៍។ ខ្ញុំមានអារម្មណ៍ដូចជាវេទិកាទាំងនោះដែរ ពួកគេអនុញ្ញាតឱ្យមនុស្សទាំងនោះផ្សព្វផ្សាយការរើសអើងជាតិសាសន៍។ ដូច្នេះកុំប្រាប់ខ្ញុំថា ពួកគេមិនអាចធ្វើអ្វីបានទេ"។
កីឡាករ Marcus Rashford, Jadon Sancho និងកីឡាករវ័យក្មេង Bukayo Saka របស់ក្រុម Arsenal បានជួបប្រទះនូវការរំលោភបំពានពូជសាសន៍គួរឱ្យស្អប់ខ្ពើមបន្ទាប់ពីស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដីមិនចូលនៅក្នុងការបរាជ័យវគ្គផ្តាច់ព្រ័ត្រ Euro ឆ្នាំ ២០២០ ទល់នឹងប្រទេសអ៊ីតាលី។
បណ្តាញសង្គមយក្ស Twitter និងបណ្តាញសង្គម Instagram បានបរាជ័យក្នុងការដោះស្រាយជាមួយការ Commemnt រើសអើងពូជសាសន៍ឱ្យបានទាន់ពេលវេលាដោយមានសារប្រមាថ និងរើសអើងពូជសាសន៍ជាច្រើន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក