ក្លិប AC Milan បានប្រកាសជាផ្លូវការថាពួកគេបានយល់ព្រមស៊ីញេកុងត្រាយកខ្សែបម្រើប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Brahim Diaz ក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេល២ឆ្នាំបន្តទៀតពីក្លិប Real Madrid ហើយ។
អតីតយុវជនក្លិប Manchester City រូបនេះនឹងបន្តនៅទឹកដី Sansiro ដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៣។ កាលពីរដូវកាលមុន! Brahim លេងខ្ចីជើងជាមួយ AC Milan ដោយបង្ហាញខ្លួនបាន៣៩ប្រកួតនិងស៊ុតបញ្ចូលទី៧គ្រាប់ ហើយការចុះកុងត្រានេះរូបគេនឹងពាក់អាវលេខ១០។
តម្លៃខ្លួននៃការដោះដូរមិនត្រូវបានក្លិបឬសារព័ត៌មានណាមួយបញ្ជាក់នោះទេ ប៉ុន្តែកាសែតមួយមកពីអ៊ីតាលីបានរាយការណ៍ថា AC Milan ចំណាយលុយ៣លានអឺរ៉ូទៅឲ្យ Real Madrid ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក