បឹង​កេត​ឈ្នះកងយោធិពលខេមរភូមិន្ទ!ចាន់ វឌ្ឍនាកាបន្ត​រក​បាន​គ្រាប់បាល់

ក្រុមបឹង​កេត​បន្តរក​បាន​ជ័យជម្នះរបស់​ខ្លួន​ក្នុង​ពាន​រង្វាន់ Metfone Cambodian League 2021 បន្ទាប់​ពី​យក​ឈ្នះ​ក្រុមកងយោធិពលខេមរៈភូមិន្ទ​ក្នុង​លទ្ធផល​២ទល់០ក្នុងការ​ប្រកួតនៅ​សប្ដាហ៍​ទី​៩​ដែល​ទើប​បញ្ចប់​នៅ​មុននេះបន្តិច។

Photo_2021 07 18_17 40 03

២​គ្រាប់​របស់ក្រុម​លោក គឹម ភក្ដី​រក​បាន​ដោយ​ខ្សែប្រយុទ្ធឆ្នើមប្រចាំ​ក្លិប ចាន់ វឌ្ឍនាកាទាំង២​គ្រាប់​នៅ​វគ្គ​ទី​២។ គ្រាប់​ទី​មួយ​ស៊ុត​បញ្ចូល​ទីនៅ​នាទី ៦៩ និង​គ្រាប់​ទី​២​រក​បាន​នៅ​នាទី៨២។ លទ្ធផលនេះ! បឹង​កេត​បន្ត​រក​បាន​៣ពិន្ទុ​ក្នុង​កីឡដ្ឋាន ខេមបូឌៀ អ៊ែវ៉េ ធ្វើឱ្យពួក​គរ​បាន​ពិន្ទុសរុប​១៥ពិន្ទុបន្តដេញ​យក​ចំណាត់​ថ្នាក់​ល្អ​ឡើង​វិញ។

Photo_2021 07 18_17 39 54

លទ្ធផល​ការ​ប្រកួត​ដទៃ​ទៀត​គឺ ព្រះខ័នរាជស្វាយរៀង​យក​ឈ្នះខេត្តព្រៃវែង​ក្នុង​លទ្ធផល ២​ទល់​១ នៅ​ទីលាន​បាល់​ទាត់​ខេត្តព្រៃវែង ខណៈដែលក្លិបវិសាខាសំពងក្រុមបាត់​តារាង​សូលទីឡូអង្គរដល់​ទៅ​៥​ទល់​០។

Photo_2021 07 18_17 39 59

ការ​ប្រកួត​នៅ​ថ្ងៃ​នេះនៅសល់​មួយ​គូ​ទៀត​ដោយ​ភ្នំពេញ​ក្រោន​ប៉ះ​អគ្គិសនីកម្ពុជានៅ​កីឡដ្ឋាន ស្មាត អ អេស​អិន។

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: