ពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន! ក្លឹប Real Madrid បានបើកឱកាសឱ្យ Manchester United ចុះហត្ថលេខាលើកីឡាករ Vinicius Jr ស្របពេលដែលបិសាចក្រហម កំពុងពិភាក្សាអំពីការផ្ទេរខ្សែការពារ Raphael Varane ។
ក្រុមបិសាចក្រហម Manchester United កំពុងស្ថិតនៅក្នុងការចរចារជាមួយក្រុម Real Madrid ជុំវិញកិច្ចព្រមព្រៀងខ្សែការពារបារាំង ប៉ុន្តែរបាយការណ៍ថ្មីបានអះអាងថាក្លឹបអេស្បាញក៏បានផ្តល់ឱកាសឱ្យ United ចុះហត្ថលេខាលើ Vinicius Jr ផងដែរ។
គោលដៅចម្បងរបស់ Real Madrid គឺខ្សែប្រយុទ្ធបារាំង Kylan Mbappé ដោយពួកគេបានចាត់ទុកជាគោលដៅកំពូលសម្រាប់ទិញចូលនៅរដូវក្តៅនេះ។ តាមរបាយការណ៍មួយនៅក្នុងកាសែត The Mirror បានបន្តថាដើម្បីយកលុយទៅទិញខ្សែប្រយុទ្ធ PSG Real Madrid ចាំបាច់ត្រូវលក់កីឡាករមួយចំនួនហើយ Vinicius គឺជាគោលដៅដេលត្រូវលក់ចេញ ហើយតម្លៃខ្លួន ៦៨.៥ លានអឺរ៉ូគឺជាតម្លៃជាអប្បបរមាសម្រាប់ក្លឹបម៉ាឌ្រីដ ដើម្បីសម្រួលដល់ Man Utd ក្នុងការទិញខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ។
Manchester United បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យក្មេងរូបនេះដែរ ប៉ុន្តែមិនចាប់អារម្មណ៍លើតម្លៃខ្លួនដែលបានកំណត់នោះទេ ដែលអាចមានន័យថា Man Utd មានលទ្ធភាពត្រឹមតែកិច្ចព្រមព្រៀងក្នុងលក្ខខ័ណ្ឌខ្ចីជើងប៉ុណ្ណោះ។
គេជឿជាក់ថា Raphael Varane នឹងបញ្ចប់យ៉ាងជោគជ័យក្នុងការផ្ទេរទៅកាន់ទឹកដី Old Trafford ជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួនឥដែលគាត់បានយល់ព្រមរួចទៅហើយនោះ។ កិច្ចព្រមព្រៀងនេះត្រូវបានគេនិយាយថាកំពុងពឹងផ្អែកលើក្លឹបទាំងពីរដែលឈានដល់កិច្ចព្រមព្រៀងលើការសម្របសម្រួលតម្លៃផ្ទេរ។
យោងតាមរបាយការណ៍បានឱ្យដឹងថា Real Madrid និង Manchester United ខិតជិតក្នុងការយល់ព្រមលើតម្លៃខ្លួនរបស់ខ្សែការពារបារាំងហើយ ខណៈដែលពេលនេះពួកគេកំពុងចចារលើតម្លៃផ្ទេរដែលភាគី Man Utd ចង់ឱ្យ Real Madrid ចុះថ្លៃ១០លានអឺរ៉ូ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក