ទូរទស្សន៍អេស្ប៉ាញ El Chiringuito បានរាយការណ៍ថា Real Madrid មិនទាន់សម្រេចចិត្តតើអ្នកណានឹងពាក់អាវក្រុមលេខ ៤ ដែលនៅទំនេរ បន្ទាប់ពី Sergio Ramos ចាកចេញទៅ PSG ។
David Alaba គឺជាកីឡាកថ្មីតែម្នាក់គត់នៅក្លឹប Real Madrid ហើយគាត់អាចពាក់វាបាន។ ខ្សែការពារលេងបានច្រើនតំណែងសញ្ជាតិអូទ្រីសចូលចិត្តលេខ 27 ដែលជាលេខគាត់ធ្លាប់បានពាក់អស់រយៈពេល 13 រដូវកាលទៅហើយកាលនៅឯក្លិប Bayern Munich ។ តែយ៉ាងណា! នៅអេស្ប៉ាញ! Alaba មិនអាចពាក់លេខដែលខ្លួនពេញចិត្តបានទេ ហើយដំណោះស្រាយអាចនិងលេខ៤ដែលបន្សល់ទុកពី Ramos នេះឯង។
កីឡាករម្នាក់ទៀតដែលអាចពាក់អាវរបស់វីរបុរស Real Madrid រូបនេះគឺ Casemiro ។ លេខ ៤ ត្រូវបានពាក់ដោយការពេញនិយមរបស់ខ្សែបម្រើការពារក្នុងនានាក្នុងតំបន់អឺរ៉ុប ហើយលេខ១៤ដែលគាត់ធ្លាប់ពាក់អាចនឹងត្រូវប្ដូរចេញ។
ទោះបីជាយ៉ាងណាក៏ដោយ Casemiro បានពាក់អាវលេខ ១៤ អស់រយៈពេល ៧ រដូវជាប់ៗគ្នានៅឯ Real Madrid ហើយទំនងជាគាត់មានទម្លាប់ពាក់អាវនេះហើយ។
តើអ្នកគិតថាអ្នកណាគួរកាន់កាប់លេខ៤របស់ Ramos ?
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក