សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបបានបញ្ជាក់ជាផ្លូវការពីទីតាំងដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League បួនលើកបន្ទាប់។
ទីក្រុង Saint Petersburg (ប្រទេសរុស្ស៊ី) ធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២២ ដោយទីក្រុងអ៊ីស្តង់ប៊ុល (តួកគី) ធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២៣ បន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២១ របស់ពួកគេត្រូវបានផ្លាស់ទៅ Porto ដោយសារកូវីដ១៩។
🏟️ Following the relocation of the 2021 #UCL final from Istanbul to Porto, Istanbul will now stage the final in 2023. The next four finals will be:
🇷🇺 2022: Saint Petersburg, Russia
🇹🇷 2023: Istanbul, Turkey
🏴 2024: London, England
🇩🇪 2025: Munich, Germany pic.twitter.com/hmiuJargPR
— UEFA (@UEFA) July 16, 2021
ទីក្រុងឡុងដ៍ (ប្រទេសអង់គ្លេស) នឹងធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០២៤ មុនពេលទីក្រុងមុយនិចរបស់ប្រទេសអាឡឺម៉ង់ធ្វើម្ចាស់ផ្ទះការប្រកួតវគ្គផ្ដាចច់ព្រ័ត្រ UEFA Champions League នៅឆ្នាំ ២០២៥ ។
ចំណែកទីកន្លែងការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Europa League វិញក៏បានរកឃើញដែរ ខណៈទីក្រុង Dublin របស់សាធារណរដ្ឋអៀកឡង់ និង Bilbao របស់ប្រទេសអេស្ប៉ាញបានដកខ្លួនពីម្ចាស់ផ្ទះ E#uro2020 អ៊ីចឹងហើយ! ពួកគេត្រូវធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់ UEFA Europa League ។
ដូច្នេះមានន័យថា៖
🏟️ After the withdrawal of hosting rights for #EURO2020 from Dublin and Bilbao, both cities will host future club competition finals.
2024 #UWCL final: Bilbao
Future #UEL finals
🇪🇸 2022: Seville, Spain
🇭🇺 2023: Budapest, Hungary
🇮🇪 2024: Dublin, Ireland
🇪🇸 2025: Bilbao, Spain pic.twitter.com/0wiJm7rrHa
— UEFA (@UEFA) July 16, 2021
ទីក្រុង Bilbao នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នារីនៅឆ្នាំ២០២៤។ ទីក្រុង Sevilla របស់អេស្ប៉ាញលេងធ្វើម្ចាស់ផ្ទះឆ្នាំ២០២២ ទីក្រុង Budapest ប្រទេសហុងគ្រី ធ្វើនៅឆ្នាំ២០២៣ ទីក្រុង Dublin នៅឆ្នាំ២០២៤ហើយចុងក្រោយគេ ទីក្រុង Bilbao នឹងធ្វើម្ចាស់ផ្ទះ UEL នៅឆ្នាំ២០២៥។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក