យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Marcus Rashford គ្រោងនឹងធ្វើការវះកាត់ស្មារបស់គាត់នៅចុងខែកក្កដា ហើយគាត់អាចនឹងសម្រាករយៈពេល ២ ខែទៀត។
ក្រុមបិសាចក្រហម Manchester United រំពឹងថាខ្សែប្រយុទ្ធរូបនេះនឹងខកខានការចាប់ផ្តើមយុទ្ធនាការឆ្នាំ ២០២១/២២ នៃក្របខ័ណ្ឌ Premier League ខណៈដែលក្រុមបិសាចក្រហមកំពុងប្រជែងនឹងក្រុម Manchester City នៃពានរង្វាន់ Premier League ។
ខណៈពេលនេះមិនទាន់មានអ្វីត្រូវបានបញ្ជាក់នៅឡើយទេ តែវាអាចទៅរួចដែលថាកីឡាករវ័យ ២៣ ឆ្នាំរូបនេះនឹងវិលត្រឡប់មកប្រកួតនៅក្រៅដីជាមួយក្រុម Leicester City នៅថ្ងៃទី ១៦ ខែតុលាបន្ទាប់ពីការសម្រាកវិស្សមកាល។តែយ៉ាងណា! ការសម្រាកក្រោយវះកាត់របួសនឹងធ្វើឲ្យគាត់ខកខានការប្រកួតមួយចំនួនដូចជា៖
14th August — Leeds United (home)
21st August — Southampton (away)
28th August — Wolves (away)
11th September — Newcastle (home)
18th September — West Ham (away)
25th September — Aston Villa (home)
2nd October — Everton (home)
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក