តម្លៃខ្លួនលើ​ទីផ្សារដោះដូរកីឡាកររបស់ Pedri ឡើងខ្លាំងយ៉ាង​គំហុកក្រោយ Euro 2020

មុនពេលចាប់ផ្តើមនៃអឺរ៉ូឆ្នាំ ២០២០ តម្លៃលើទីផ្សាររបស់ Pedri ឈរនៅលំដាប់ ៧០ លានអឺរ៉ូក្នុងមួយវេបសាយ Transfermarkt  ទោះយ៉ាងណាខ្សែបម្រើរូបនេះឥឡូវនេះមានតម្លៃ ៨០ លានអឺរ៉ូបន្ទាប់ពីការប្រកួតពាន Euro 2020បានបញ្ចប់ក្នុងមួយសប្តាហ៍។

Pedri Spanien U19 1585219646 34803

កីឡាករវ័យ ១៨ ឆ្នាំរូបនេះបង្ហាញទម្រង់​លេងឱ្យជម្រលស​ជាតិ​គោជល់ក្រហមអេស្បាញនៅយូរ៉ូ ហើយត្រូវបានគេបោះឆ្នោតអោយជាកីឡាករវ័យក្មេងល្អបំផុតប្រចាំ​ព្រឹត្តិការណ៍ដោយ​ជាប់​ជម្រើស​ដំបូង១១នាក់​របស់​ជម្រើស​ជាតិ​យ៉ាង​ទៀងទាត់។ តាមការ​ពន្យល់​អំពីស្ថិតិលេង​របស់ Pedri គឺ៖

9cb44503 16e4 4118 Af42 Cff443721a89

Pedri បានចាប់ផ្តើមក្នុង​ជម្រើស១១នាក់ក្នុងការប្រកួតទាំង ៦ សម្រាប់ជម្រើសជាតិអេស្ប៉ាញ។កីឡាកររបស់​ FC Barcelona រូបនេះសម្រេច​ជោគជ័យក្នុងការ​បញ្ជូនបាល់​និង​ប៉ះសេបាល់៩២%​គឺច្រើន​ជាង Bruno Fernandes និង Ronaldo បញ្ចូលគ្នាទៅទៀត។

1324420496.0

Pedri នឹង​មិន​ត្រឡប់​ទៅ​ហ្វឹកហាត់​ជាមួយក្លិប Barcelona នោះ​ឡើយ​សម្រាប់​ការ​ប្រកួតមុនបើករដូវ​កាល​ ពី​ព្រោះ​គាត់​ត្រូវ​បង្ហាញខ្លួន​ឲ្យ​អេស្ប៉ាញ U23 ក្នុងព្រឹត្តិការណ៍អូឡាំពិក​នៅ​ជប៉ុន៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: