Jadon Sancho នឹងមិនបង្ហាញខ្លួនក្នុងការប្រកួតណាមួយជាលើកដំបូងឱ្យMan United នោះទេ នៅពេលដែលថ្ងៃសម្រាកវិស្សមកាល៣អាទិត្យរបស់គាត់មិនទាន់ផុតកំណត់គិតចាប់តាំងពីគាត់មកពិនិត្យសុខភាពជាមួយក្លិប។
កាសែតអង់គ្លេស The Athletic អះអាងថាកីឡាករអង់គ្លេសរូបនេះ នឹងចូលរួមជាមួយក្រុមក្នុងការប្រកួតចុងក្រោយនៃកាលវិភាគប្រកួតមុនបើករដូវកាលទល់នឹងក្រុម Everton នៅថ្ងៃទី ៧ ខែសីហា។ គាត់អាចនឹងបង្ហាញខ្លួនលើកដំបូងក្នុងនាមជាកីឡាកររបស់ Man United លេទល់នឹងក្រុម Everton នៅក្នុងនោះនៅ Old Trafford ។
ប៉ុន្តែយ៉ាងណា! Sancho ទំនងជានឹងបង្ហាញខ្លួនជាផ្លូវការសម្រាប់ក្រុមបិសាចក្រហម នៅក្នុងការប្រកួតបើកឆាកក្របខ័ណ្ឌ Premier League របស់ពួកគេទល់នឹងក្រុម Leeds United នៅថ្ងៃទី ១៤ ខែសីហា។
ខណៈដែល Marcus Rashford រំពឹងថានឹងខកខានរយៈពេលប៉ុន្មានខែដំបូងនៃរដូវកាលនេះ បន្ទាប់ពីទទួលការវះកាត់របួសស្មា Jadon Sancho អាចដើរទួនាទីសំខាន់ក្នុងតំបន់ប្រយុទ្ធរបស់លោក Ole Gunnar Solskjaer ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក