គ្រូបង្វឹកបាល់​ទាត់ឈុតកុមារ​ម្នាក់​ត្រូវប៉ូលិសចាប់ខ្លួន​និង​ដោះលែងវិញ​ក្រោយសរសេរសាររើសអើងពូជសាសន៍មកលើ Marcus Rashford

គ្រូបង្វឹកបាល់ទាត់កុមារម្នាក់ត្រូវបានចាប់ខ្លួនពីបទសរសេរសាររើសអើងពូជសាសន៍ផ្សាយតាមអ៊ីនធ័រណេតសម្ដៅលើតារាបាល់​ទាត់​ជម្រើសជាតិអង់គ្លេស Marcus Rashford ។

SEC_87433444

គ្រូបង្វឹក​ម្នាក់នោះ​មានឈ្មោះ Nick Scott ត្រូវបានឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ បន្ទាប់ពីគាត់បានសរសេរក្នុងបណ្តាញសង្គម Twitter ដោយ​គាត់បាន​សរសេរក្នុង​អត្ថន័យប្រាប់កីឡាកររបស់បិសាចក្រហរូបនេះ​រៀបចំខោអាវទៅប្រទេសរបស់ខ្លួនវិញ?។

SEI_87427198

ទោះ​យ៉ាងណា! បុរសវ័យ ៥០ ឆ្នាំរូបនេះបានបដិសេធការផ្ញើសារបែបនេះ ហើយប្រកែកថាគណនីរបស់គាត់ត្រូវបានគេលួចចូល Hack!)។ ចាប់តាំងពីពេលនោះមក! គាត់ត្រូវបានដោះលែងវិញ​ តែស្ថិតក្រោមការស៊ើបអង្កេត។Tweet ក្នុងគណនីរបស់ Nick Scott  ត្រូវបានគេបង្ហោះប៉ុន្មាននាទី បន្ទាប់ពី Rashfordស៊ុត​បាល់ប៉េណាល់ទីមិន​ចូល​ក្នុង​ជំនួប​អង់គ្លេស​ចាញ់អ៊ីតាលីកាលពីរាត្រីថ្ងៃអាទិត្យបាត់​បង់​ពាន Euro2020 ក្នុង​ទឹក​ដី​ខ្លួនឯង។

SEI_87350295 1

Twitter នោះសរសេរថា៖ : ‘Marcus Rashford that MBE needs burning ya fake. Pack them bags and get to ya own country.’ ។

Scott មកពីទីក្រុង Powick នៅជិតទីក្រុង Worcester បានបដិសេធការផុសនេះ ហើយប្រាប់ Sun Online ថា“ ខ្ញុំមិនបានផ្ញើមិត្តវាទេ - គណនីរបស់ខ្ញុំត្រូវបានគេលួចចូល។ ខ្ញុំមិនបានចុះផ្សាយវាទេ"។ ប៉ូលីសក្នុងតំបន់ West Mercia បាននិយាយថាបុរសអាយុ ៥០ ឆ្នាំម្នាក់ត្រូវបានឃុំខ្លួនក្រោមការសង្ស័យពីបទញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ បន្ទាប់ពីមានសេចក្តីរាយការណ៍មួយបានបង្ហោះនៅថ្ងៃអាទិត្យ។

SEI_87157751

ពួកគេមិនបានប្រាប់ឈ្មោះបុរសនោះទេ ប៉ុន្តែបាននិយាយថាគាត់ត្រូវបានដោះលែងនៅក្រោមការស៊ើបអង្កេត។ ប៉ូលីសនិយាយថាបុរសដែលពួកគេមិនបានប្រាប់ឈ្មោះនោះត្រូវបានដោះលែងនៅក្រោមការស៊ើបអង្កេត។

លោក Pete Nightingale អធិការប៉ូលិសបានមានប្រសាសន៍ថា៖“ យើងលើកទឹកចិត្តឱ្យប្រជាជនធ្វើរបាយការណ៍ទាំងនេះ ហើយពេញចិត្តចំពោះល្បឿនដែលយើងអាចដោះស្រាយបានចំពោះឧប្បត្តិហេតុនេះផង​ដែរ។ យើងបន្តធ្វើការជាមួយសហគមន៍បាល់ទាត់ក្នុងតំបន់ និងមានទំនាក់ទំនងជាមួយក្លឹបក្នុងស្រុក ដើម្បីធានាថាឥរិយាបថនេះត្រូវបានដោះស្រាយយ៉ាងសមរម្យ"។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: