យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Marcus Rashford កំពុងជំរុញការវះកាត់របួសស្មានិងជើងរបស់គាត់ បន្ទាប់ពីការបញ្ចប់ព្រឹត្តិការណ៍ Euro2020 ។
ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United បានទទួលការស្កេនមួយ កាលពីដើមសប្តាហ៍នេះដោយបង្ហាញថាការដាច់រហែកសាច់ដុំនៅស្មាខាងឆ្វេងរបស់គាត់បច្ចុប្បន្នមិនមានសភាពធ្ងន់ធ្ងរទេ តែយ៉ាងណា!របួសចាំបាច់ត្រូវការវះកាត់។
កីឡាករអន្តរជាតិអង់គ្លេសរូបនេះ នៅតែត្រូវបានគេរំពឹងថានឹងវះកាត់របួសនេះជាចាំបាច់ បន្ទាប់ពីបានរងរបួសស្មាចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០២០ និងលេងដោយការចាក់ថ្នាំបំបាត់ការឈឺចាប់។ ជាមួយនឹងការវះកាត់ដែលគ្រោងនឹងធ្វើនៅចុងខែកក្កដានេះ Rashford ទំនងជាខកខានរយៈពេល ២ ខែដំបូងនៃរដូវកាល ២០២១/២២ ។ Man United រំពឹងថារូបគេនឹងវិលត្រឡប់មកវិញនៅខែតុលា៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក