ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបអង្គរថាយហ្គឺបន្តឈរកំពូលតារាងលីកកំពូលកម្ពុជាយ៉ាងរឹងមាំ បន្ទាប់ពីយកឈ្នះក្រុមអគ្គិសនីកម្ពុជាក្នុងលទ្ធផល៣ទល់១នាការប្រកួតសប្ដាហ៍ទី៧នៅកីឡដ្ឋាន អេស អ យូ ខណៈការប្រកួតទើបចប់មុននេះបន្តិច។
៣គ្រាប់របស់អង្គរថាយហ្គឺរកបានដោយកីឡាករ ឈង់ ប៊ុនណាតនាទី១០ ELIEL DA CRUZ នាទី៣០ និង ATA JESSE INIA នាទី៣៤ខណៈដែល ចិន វណ្ណៈស៊ុតគ្រប់បាល់ជារង្វាន់លួងចិត្តដល់អគ្គិសនីនៅនាទី៨៣។
លទ្ធផលនេះមានន័យថា អង្គរថៃហ្គឺរឈរកំពូលតារាងលីគកំពូលកម្ពុជារដូវកាល២០២១ដោយឆ្លងកាត់៧ប្រកួតឈ្នះ៦ ប្រកួត ស្មើ១ប្រកួត ស៊ុតបញ្ចូលទីគេ១៣គ្រាប់របូត៥គ្រាប់ មាន១៩ពិន្ទុក្នុងដៃ។ ចំណែកអគ្គិសនីកម្ពុជាវិញឈរលេខ១១ក្នុងតារាងលីគ ឈ្នះមួយប្រកួតនិងចាញ់៥ប្រកួតមិនដែលស្មើ មាន៣ពិន្ទុក្នុងដៃ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក