Sergio Ramos បានបែរមុខទៅចូលរួមខាងបារាំងវិញទោះបីមានសំណើល្អ ៗ ពីក្រុមនៅ Premier League ក៏ដោយ ខណៈដែលកីឡាករវ័យ ៣៥ ឆ្នាំរូបនេះ បានច្រានចោលសំណើរពីក្រុម Arsenal និង Manchester City ដើម្បីចុះកុងត្រាជាមួយ Paris Saint-Germain ។
ខ្សែការពារកណ្តាលរូបនេះបានចុះកុងត្រារយៈពេល ២ ឆ្នាំជាមួយក្រុមបារាំង បន្ទាប់ពីចាកចេញពី Real Madrid នៅរដូវក្តៅនេះ។ តារាឆ្នើមរបស់អេស្បាញបានទទួលសំណើជាច្រើនដូចការរំពឹងទុកលើការផ្ទេរទៅរកកន្លែងថ្មីរបស់គាត់។ ប៉ុន្តែគាត់ជឿជាក់ថាគម្រោងរបស់ PSG គឺជាគម្រោងមួយដែលគាត់មិនអាចបដិសេធបាន។
ហេតុអ្វីបានជា Ramos បដិសេធ Arsenal?
ក្រុមកាំភ្លើងធំArsenal គឺជាក្លឹបមួយដែលសង្ឃឹមថានឹងដណ្តើមបានខ្សែការពារដែលធ្លាប់ឈ្នះពានរង្វាន់ពិភពលោកនៅរដូវកាលក្រោយ។ក្លិបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងបានផ្តល់ជូនគាត់នូវកិច្ចសន្យាដែលនឹងមានរយៈពេល ២ ឆ្នាំនិងមានតម្លៃ ១៧ លានផោន (១៥ លានផោន / ២០ លានដុល្លារ) ក្នុងមួយរដូវកាល។
ទោះបីជាសំណើនេះពិតជាគួឱ្យចាប់អារម្មណ៍ខ្លាំងប៉ុន្តែ Ramos បានច្រានចោលឱកាសនេះព្រោះថា Arsenal នឹងមិនមានលេងនៅក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយឡើយ។
ដូច្នេះតើ PSG ផ្តល់អ្វីដល់គាត់?
Ramos រកប្រាក់បាន ១៤ លានដុល្លារក្នុងមួយរដូវកាលនៅឯទីក្រុងម៉ាឌ្រីដ ប៉ុន្តែក្លឹបចង់ឱ្យគាត់កាត់បន្ថយប្រាក់ឈ្នួលដើម្បីបន្តការស្នាក់នៅ។ កីឡាករធ្លាប់ឈ្នះជើងឯក La Liga ៥ សម័យកាលបានចំណាយពេលពិចារណាលើសំណើរនេះ ប៉ុន្តែនៅពេលដែលគាត់សំរេចចិត្តទទួលយក Madrid បានប្រាប់គាត់ថាសំណើនេះបានផុតកំណត់ហើយ។ ប៉ុន្មានថ្ងៃបន្ទាប់ពីការចាកចេញរបស់គាត់ PSG បានអំពាវនាវឱ្យចាប់ផ្តើមចរចាកុងត្រា។
ក្រុមនៅលីគកំពូលបារាំងមួយនេះអាចផ្តល់ជូនគាត់នូវអ្វីដែល Madrid នឹងមិនអាចផ្តល់ឱ្យ - កិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំដែលមានតម្លៃ ១២ លានអឺរ៉ូក្នុងមួយរដូវកាល បូកជាមួយនឹងប្រាក់រង្វាន់(ប្រាក់បន្ថែម)ដែលនឹងទទួលបានសម្រាប់ប្រចាំឆ្នាំរបស់គាត់ សរុបរហូតដល់ ១៥ លានអឺរ៉ូ (១៣ លានផោន / ១៨ លានដុល្លារ) ។
Ramos បានផ្តល់អាទិភាពដល់ PSG ហើយ បន្ទាប់ពីមានទំនាក់ទំនងជាច្រើន និងការធ្វើដំណើរទៅកាន់រដ្ឋធានីបារាំងដោយបងប្រុសដែលភ្នាក់ងាររបស់គាត់ឈ្មោះ Rene។ ការចូលរួមនេះ គាត់នឹងចាប់ដៃគូជាមួយ Kylian Mbappe និង Neymar ដើម្បីជួយ PSG ក្នុងការស្វែងរកពានរង្វាន់ UEFA Champions League ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក