ស៊ីហ្គេមលើកទី៣១នៅវៀតណាមសម្រេចពន្យារពេលទៅឆ្នាំ២០២២

ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមបានសម្រេចពន្យារស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ទៅធ្វើនា ឆ្នាំ២០២២ខាងមុខវិញ ដោយមិនអាចរៀបចំនៅចុងឆ្នាំ២០២១នេះ។ នេះបើតាមការ បញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

80c3b724c99f068c0ff663692fcee1fa

ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូនថា  «លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សា​កីឡាអាស៊ី​អាគ្នេយ៍ ដែលមានគណៈកម្មាធិការជាតិនៃបណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ ថ្ងៃនេះ គឺថា គណៈអចិន្រ្តៃយ៍ស៊ីហ្គេម (SEA Games) ចំនួន១១ប្រទេសបានចូលរួមប្រជុំតាម Zoom បញ្ចប់នាម៉ោង៣រសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដោយមាន២ចំណុចសំខាន់ៗ រួមមាន៖ ១-SEA Games នៅវៀតណាមមិនរៀបចំ ឆ្នាំ២០២១ នេះទេ ដែលឯកភាព​ជាឯកច្ឆ័ន។

Maxresdefault

២-SEA Games នៅវៀតណាម ឯកភាពគ្នាចំនួន១០ប្រទេស រួមទាំងម្ចាស់ផ្ទះ​អូឡាំពិកវៀតណាម (ហ្វីលីពីនចំថ្ងៃបោះឆ្នោតសកល នាខែឧសភា) លើកទៅចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ប៉ុន្តែអូឡាំពិកវៀតណាម ត្រូវស្នើសុំអនុម័ត និងកំណត់​ថ្ងៃ​ឱ្យ​បានច្បាស់លាស់ពីរដ្ឋាភិបាលរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ»។

204808720_4391678807551689_4534851983242408167_n

ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យម្ចាស់ផ្ទះ វៀតណាម ស្នើសុំដល់បណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ជាច្រើនលើក ស្តីពីការពន្យារ​ពេលពីឆ្នាំ២០២១ ទៅឆ្នាំ២០២២វិញ បន្ទាប់ពីកាលពីដំបូង ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១​មួយនេះបានស្នើសុំ១សេណារីយោផ្សេងទៀតថា ចង់ស្នើសុំធ្វើស៊ីហ្គេម នៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប៉ុន្តែម្ចាស់ផ្ទះ ស៊ីហ្គេម ទាំងពីរនេះមិនព្រមឡើយ៕

អត្ថបទ៖ CAMSOC

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: