ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Eko Roni ប្រកាសចង់​ជួបជើង​ខ្លាំង​កម្ពុជា​ ចាន់ រតនា

អ្នក​លេង​គុន​ចម្រុះ​ឥណ្ឌូណេស៊ី  “Dynamite” Eko Roni Saputra ប្រកាស​ចង់​ជួប​ជើង​ខ្លាំង​លេខ​១​កម្ពុជា ចាន់ រតនា​ ដើម្បី​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ។

Chan Rothana DC 0074 (1)

Saputra បាន​លើក​ហេតុ​ផល​ថា ៖«ចាន់ រតនា បាន​ផ្តួល​កីឡាករ​ឥណ្ឌូណេស៊ី​ពីរ​បី​នាក់​ហើយ ដូច្នេះ​ច្បាស់​ គាត់​នឹង​ក្លាយ​ជា​ដៃ​គូ​លំបាក​សម្រាប់​ខ្ញុំ»។ចាន់ រតនា​ បាន​ក្លាយ​ជា​អ្នក​លេង​គុន​ចម្រុះ​​កម្ពុជា​ដ៏​ល្បី​ល្បាញ​តាម​រយៈ​ក្បាច់​ប្រយុទ្ធ​គុន​ខ្មែរ​ដ៏​ជំនាញ និង​បាន​អភិវឌ្ឍជំនាញ​ក្រោម​ដ៏​ល្អ​ដែរ។ កីឡាករ​ស្ថិត​នៅ​ទី​ក្រុង​ភ្នំពេញ​ទទួល​បាន​ជ័យជម្នះ​៦​លើក​លើ​ឆាក​ប្រដាល់​ពិភព​លោក ONE ក្នុង​នោះ​ផ្តួលជើង​ខ្លាំង​​ឥណ្ឌូណេស៊ី Abro Fernandes និង Rudy Agustian។

ប្រការ​នេះ​ហើយ​ដែល​ធ្វើឲ្យ Saputra ចង់​សាក ​និង​ជា​​ឱកាស​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ​ផង​ដែរ។ កីឡាករ​និយាយ​ថា ៖«រតនា​ល្អ​ក្បាច់​វ៉ៃឈរ ដូច្នេះ​ខ្ញុំ​ចង់​ជួប​គាត់ ហើយ​ខ្ញុំ​នឹង​លេង​ល្បាច់​ក្រោមជា​មួយ​គាត់។ ច្បាស់​ណាស់ សម្រាប់​ខ្ញុំ បើ​ជួប​គ្នា​មែន​នឹង​ក្លាយ​ជា​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​រវាង​អ្នក​ជំនាញ​វ៉ៃ​ឈរ ប៉ះ​អ្នក​ពូកែ​ក្បាច់​ក្រោម»។

Gurdarshan Mangat Roshan Mainam ONE Dangal 1920X1280 20

ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Eko Roni Saputra ធ្លាប់​ប្រកួត​​នៅ ONE បាន​៥​លើក​ក្នុង​នោះទទួល​បាន​ជ័យជម្នះ​៤​ដង និង​ចាញ់​១។ ក្នុង​ចំណោម​ជ័យជម្នះ​ទាំង​៤​ដង​នោះ រូប​គេ​ក៏​ធ្លាប់​ផ្តួល​កីឡាករ​កម្ពុជា ខុន ស៊ីចាន់ នៅ​ក្នុង​ទឹក​ទី​១​កាល​ពី​ខែកុម្ភៈ​ ឆ្នាំ​២០២០។ ប្រការ​នេះ ក៏​ជា​ឱកាស​សម្រាប់​ ចាន់ រតនា ដើម្បី​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ​ដែរ។

អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្រៅ​ពី​មាន​ឆន្ទៈ​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ​រៀង​ៗ​ខ្លួន អ្នក​ទាំង​ពីរ​ក៏​ប្តេជ្ញា​បង្កើត​កំណត់​ត្រា​ដែរក្នុង​នោះ Eko Roni ចង់​ក្លាយ​ជា​កីឡាករ​ឥណ្ឌូណេស៊ី​ទី​១​អាចយក​ឈ្នះ ចាន់ រតនា បន្ទាប់​ពី​កីឡាករ​ឥណ្ឌូណេស៊ី​ពីរ​នាក់​បរាជ័យ។ ចំណែក ចាន់ រតនា នឹង​រក្សា​កំណត់​ត្រា​ជ័យជម្នះ​របស់​ខ្លួន​លើ​កីឡាករ​ឥណ្ឌូណេស៊ី។

តាម​រយៈ​ការ​​ដង្ហោយ​ហៅ​រក​ដៃ​គូ​នេះ ជើង​ខ្លាំង Saputra ទន្ទឹង​រង់​ចាំ​ការ​ឆ្លើយ​តប​របស់​ជើង​ខ្លាំង​គុន​ខ្មែរ ចាន់ រតនា ថា​តើ​​ទទួល​យក​ឬ​ចង់​ជួប​ដៃ​គូ​ផ្សេង៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: