ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា កីឡាករចាន់ វឌ្ឍនាកាបន្តរកបានគ្រាប់បាល់២គ្រាប់បន្ថែមទៀតក្នុងជំនួបបឹងកេតឈ្នះអាស៊ីអឺរ៉ុប៣ទល់១ក្នុងពានរង្វាន់ Metfone Cambodian League 2021 សប្ដាហ៍ទី៦នៅកីឡដ្ឋាន អេ អរ យូ ស្ប៉តផាក។
២គ្រាប់របស់ចាន់ វឌ្ឍនាការកបានដោយការទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី៤៨ និងបន្ថែមមួយគ្រាប់ទៀតនៅនាទី៦៩ ។ គ្រាប់ទី៣រកបានដោយខ្សែការពារស្លាប សេត រ៉ស៊ីបនៅនាទី៨៦ ចំណែកមួយគ្រាប់របស់អាស៊ីអឺរ៉ុបរកបានដោយកីឡាករ ABEE NDJOO HABBER នៅនាទី៧៥។
លទ្ធផលនេះមានន័យថា បឹងកេតរកឃើញជ័យជម្នះ៣ប្រកួតជាប់គ្នាហើយដោយទទួលបាន៩ពិន្ទុពេញ។ ចំណែកវឌ្ឍនាកាវិញ ពេលនេះរកបាន៥គ្រាប់ហើយក្នុងការចូលលេងជម្រើសដំបូង១១នាក់លើកទី២៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក