នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថានឹងអនុញ្ញាតឲ្យអ្នកទស្សនាចូលកីឡដ្ឋានពេញៗឡើងវិញសម្រាប់ការចាប់ផ្តើមរដូវកាលថ្មី។
ព័ត៌មាននេះបានកើតឡើងនៅពេលដែលប្រទេសអង់គ្លេសត្រូវបានគេកំណត់ថានឹងបន្ធូរបន្ថយការរឹតត្បិតគម្លាតសង្គម ដែលបានដាក់ចេញជាញឹកញាប់ដោយសារការឆ្លងកូវីដ១៩នៅថ្ងៃទី ១៩ ខែកក្កដា។ បែបនេះហើយ! គេរំពឹងទុកថាក្របខ័ណ្ឌ Premier League, Championship, League One និង League Two នឹងត្រូវបានអនុញ្ញាតឱ្យស្វាគមន៍អ្នកគាំទ្រត្រឡប់មកវិញ ដោយគ្មានការរឹតត្បិតនៅពេលយុទ្ធនាការឆ្នាំ ២០២១/២២ ចាប់ផ្តើមនៅខែសីហាខាងមុខនេះ។
អ្នកគាំទ្រនឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងកីឡដ្ឋានពេញលេញ ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមាន ហើយលើកនេះមិនតម្រូវឲ្យអនុវត្តគម្លាតសង្គមនោះទេ។ ការបញ្ជាក់ជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែកក្កដាហើយផែនការដកការរឹតបន្តឹងនិងគម្លាតសង្គម នឹងធ្វើឡើងមួយសប្តាហ៍ក្រោយទៀត។
ការប្រកួតចុងក្រោយដែលលេងនៅមុខអ្នកគាំទ្រទស្សនាពេញគឺជំនួប Leicester ឈ្នះ Aston Villa៤ទល់០ កាលពីខែមីនាឆ្នាំ ២០២០ ។ការប្រកួតភាគច្រើននៃរដូវកាលមុនត្រូវលេងបែបទ្វារបិទ បើទោះបីជាក្រុមទាំងអស់នៃក្របខ័ណ្ឌ Premier League បានស្វាគមន៍អ្នកគាំទ្រមួយចំនួនសម្រាប់ការប្រកួតក្នុងផ្ទះចុងក្រោយរបស់ពួកគេនៃរដូវកាល ២០២០/២១។
ការបើកឲ្យអ្កគាំទ្រចូលទស្សនាការប្រកួត Euro2020 ក្នុងពេលនេះជាសញ្ញាមួយដេលអាចឲ្យអ្នកគាំទ្របនន្តមានក្ដីសង្ឃឹមចូលទស្សនាពេញលេញក្នុងការប្រកួតបាល់ទាត់នៅរដូវកាលក្រោយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក