គណៈកម្មាធិការរៀបចំការប្រកួតប្រជែងរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅថ្ងៃនេះបានសម្រេចលើចន្លោះទំនេរនៃព្រឹត្តិការណ៍ AFC Cup ឆ្នាំ ២០២១ បន្ទាប់ពីក្រុម Kaya FC-Iloilo មកពីប្រទេសហ្វីលីពីន ទទួលបានសិទ្ធិប្រកួតជម្រុះដំបូងរបស់ពួកគេសម្រាប់វគ្គជម្រុះតាមពូលនៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Champions League តំបន់(ខាងកើត) ។
ដោយពិចារណាលើអវត្តមាននៃក្លឹបរង់ចាំពីសហព័ន្ធបាល់ទាត់ហ្វីលីពីន PFF និងជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធានាឱ្យបាននូវភាពស្ថិតស្ថេរ និងភាពស្មោះត្រង់នៃព្រឹត្តិការណ៍ AFC Cup 2021 គណៈកម្មាធិការប្រកួតប្រជែងបានសម្រេចចិត្តលុបចោលការប្រកួតជម្រុះ AFC Cup Playoff Stage រវាង Visakha ដែលជាក្រុមតំណាងមកពីប្រទេសកម្ពុជា និងក្រុម Lalenok United FC តំណាងមកពីទីម័រខាងកើត។
បច្ចុប្បន្នក្លិបទាំង ២ នេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC Cup វគ្គជម្រុះតាមពូល (Group Stage) ដោយមានក្រុម Visakha FC កាន់កាប់តំណែង I1 និង Lalenok United FC ដែលមានវត្តមាននៅ I2 រួមជាមួយ Geylang International FC របស់សិង្ហបុរីនិង Terengganu FC មកពីប្រទេសម៉ាឡេស៊ី។
ព័ត៌មានលំអិតបន្ថែមស្តីពីកាលវិភាគប្រកួត និងទឹកដីកណ្ដាលសម្រាប់ព្រឹត្តិការណ៍ AFC Cup 2021 ពូល I នឹងត្រូវបានផ្សព្វផ្សាយឱ្យទាន់ពេលវេលាក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ AFC
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក