Toni Kroos បំភ្លឺពីការចូលនិវត្តន៍ពីជម្រើសជាតិអាល្លឺម៉ង់៖”ពេលខ្លះការ​លញបង់របស់ខ្ញុំហាក់គ្មានតម្លៃ”

"ខ្ញុំមិនចង់ចោទប្រកាន់អ្នកគាំទ្រទាំងអស់នៅអាឡឺម៉ង់ទេ ពីព្រោះមានអ្នកគាំទ្រជាច្រើនដែលកោតសរសើរ ប៉ុន្តែពេលខ្លះខ្ញុំមានអារម្មណ៍ថា អ្នកខ្លះមិនពេញចិត្តនឹងអ្វីដែលខ្ញុំបានធ្វើក្នុងរយៈពេល ១១ ឆ្នាំរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិ"។  Toni Kroos បានប្រាប់កាសែត​អាល្លឺម៉ង់ Sport Bild អំពី​ការ​ចូលនិវត្តន៍​ពី​ក្រុមបាល់​ទាត់​ជម្រើសជាតិអាល្លឺម៉ង់។

7769c808 2afc 4936 9322 C0918f65bf31

"នៅអេស្ប៉ាញវាខុសគ្នា។ អ្នករាល់គ្នា(អ្នក​គាំទ្រ)បានដឹងគុណ និង​រីករាយជាមួយខ្ញុំចាប់តាំងពីការប្រកួតដំបូងរបស់ខ្ញុំនៅ Real Madrid កាលពី ៧ ឆ្នាំមុន"។

Tagreuters.com2018binary_RC13A8A6C020 BASEIMAGE 820x1024

វា​ពិតជាភ្ញាក់ផ្អើលដល់មនុស្សជាច្រើននៅ​ពេល​ដែល Toni Kroos បានប្រកាសពីការចូលនិវត្តន៍ពីជម្រើស​ជាតិអាល្លឺម៉ង់ក្រោយ​ធ្លាក់ចេញ​ពីពាន​រង្វាន់យូរ៉ូ២០២០ ក្នុងអាយុ ៣១ ឆ្នាំ។ ក្នុងរយៈពេល ១១ ឆ្នាំរបស់គាត់ជាមួយក្រុម Die Mannschaft ខ្សែបម្រើរបស់ក្លិប Real Madrid បានលេង ១០៦ ប្រកួត និងស៊ុតបញ្ចូលទីបាន ១៧ គ្រាប់។ គាត់ក៏បានឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៤នៅ​ប្រេស៊ីលឲផងដែរ។

Cropped_GettyImages 1233368815

ប្រហែលជាអ្វីដែលមិននឹកស្មានដល់ទៀតនោះគឺ Toni បានសារភាពថាគាត់អាចចូលនិវត្តន៍ពីបាល់ទាត់អាជីព​នៅឆ្នាំ២០២៣​ដែល​ពេល​នោះ​គាត់​មាន​អាយុ៣៣ឆ្នាំ៕

 

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: