Raphael Varane ចង់លេងឱ្យក្រុម Man United នៅរដូវកាលក្រោយ ហើយថែមទាំងបានឈានដល់ការព្រមព្រៀងលើលក្ខន្តិកៈផ្ទាល់ខ្លួន នេះបើតាមការផ្សាយរបស់ ABC Deportes ដែលជាកសែតធំជាងគេនៅទីក្រុងម៉ាទ្រីដ។
កាសែតអេស្ប៉ាញនេះបានចេញមុខអះអាងយ៉ាងមុតមាំថាកីឡាករបារាំងរូបនេះចង់ចាប់ផ្តើមហ្វឹកហាត់និងលេងមិត្តភាពមុនរដូវកាល ជាមួយក្រុមបិសាចក្រហមជាជាង Real Madrid!។
Varane ចង់ឱ្យអនាគតរបស់គាត់ត្រូវបានដោះស្រាយក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ ហើយបានយល់ព្រមលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយ United ដែលនឹងអាចឱ្យគាត់រកចំណូលបាន ១២ លានអឺរ៉ូ (១០.៣ លានផោន) ក្នុងមួយឆ្នាំ ឬ ត្រឹមតែជាង ២១០,០០០ ផោនក្នុងមួយសប្តាហ៍។ កីឡាករបារាំងបានច្រានចោលសំណើបន្តកុងត្រារបស់ម៉ាឌ្រីដនាពេលថ្មីៗនេះនិង "សង្ឃឹមថា" បិសាចក្រហមអាចយល់ព្រមលើថ្លៃឈ្នួលលើការផ្ទេររបស់គាត់។
ស្ដេចសគិតថាបើមិនអាចបន្តកុងត្រាថ្មី ពួកគេកំណត់តម្លៃប្រហែល ៥៥ លានអឺរ៉ូ (៤៧ លានផោន)ឲ្យបិសាចក្រហមគិតគូ United ហ៊ានត្រឹមតែ៤៥ លានអឺរ៉ូ (៣៨ លានផោន) ប៉ុណ្ណោះ ខណៈដែលកីឡាកររូបនេះជិតកុងត្រាទៅហើយនោះ។
ក្រោយព្យាយាមដុតដៃដុតជើងចុះកុងត្រាយក Jadon Sancho បិសាចក្រហមមានបំណងទិញយកខ្សែបម្រើការពារម្នាក់ និងខ្សែការពារកណ្ដាលម្នាក់ទៀត ខណៈដែល Varane ជាគោលដៅចម្បងរបស់ពួកគេហើយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក