ចាន់ វឌ្ឍនាកាបានបើកគណនីគ្រាប់បាល់៣គ្រាប់ក្នុងមួយប្រកួតជាលើកដំបូងក្នុងរដូវកាលថ្មី២០២១បន្ទាប់ពីបឹងកេតបានយកឈ្នះក្រុមខេត្តព្រៃវែងក្នុងលទ្ធផល៣ទល់១។
ចូលលេងបានត្រឹមនាទី២ អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាស៊ុតបញ្ចូលទីយ៉ាងស្អាតដោយបាល់ពិន័យហ្វ្រីឃីគពីលើតំបូលទូក នាំមុខបណ្ដោះអាសន្ន ប៉ុន្តែខ្សែប្រយុទ្ធគី រីណារកបានគ្រាប់បាល់តាមស្មើនៅនាទី៤៥មុនចប់វគ្គទីមួយ។
ចូលវគ្គទី២ វឌ្ឍនាកាបន្ថែម២គ្រាប់ទៀតឲ្យបឹងកេតយកបានបីពិន្ទុពីទឹកដីខេត្តព្រៃវែង។ ៣គ្រាប់នេះគឺជាការរកបានគ្រាប់បាល់លើកដំបូងបំផុតក្នុងរដូវកាល២០២១ ហើយក៏ជាលើកដំបូងក្នុងរដូវកាលថ្មីនេះដេលរូបគេចូលក្នុងជម្រើសដំបូង១១នាក់ហើយរកបាន៣គ្រាប់ម្នាក់ឯង។
មួយគូទៀតគឺក្រុមវិសាខាបានត្រឹមស្មើក្រុមភ្ញៀវណាហ្គាវើលក្នុងលទ្ធផល២ទល់២នៅកីឡដ្ឋាន ព្រីនស៍តែប៉ុណ្ណោះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក