យោងតាមលោក Fabrizio Romano បានឱ្យដឹងថាក្រុមបិសាចក្រហម Manchester United នឹងផ្តល់រង្វាន់លើកទឹកចិត្តដល់កីឡាករ Luke Shaw ជាមួយនឹងកិច្ចសន្យារយៈពេលវែងថ្មី។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានអភិវឌ្ឍន៍ខ្លួនឯងជាខ្សែការពារស្លាបឆ្វេងឆ្នើមម្នាក់នៅក្នុងលីគកំពូលអង់គ្លេស បើទោះបីជាមានការប្រកួតប្រជែងពីសំណាក់មិត្តរួមក្រុម Alex Telles នៅ Old Trafford ក៏ដោយ។
បិសាចក្រហមជឿជាក់ថា អតីតខ្សែការពារ Southampton ដែលបច្ចុប្បន្នកំពុងបង្ហាញទម្រង់លេងល្អឱ្យអង់គ្លេសនៅ Euro ២០២ ជាមួយ Harry Maguire អាចជាកីឡាករសំខាន់របស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំបន្តទៀត។
Shaw បានបង្ហាញខ្លួនក្នុង ៤៧ លើក នៅទូទាំងការប្រកួតគ្រប់ពានរង្វាន់ទាំងអស់សម្រាប់ Man United កាលពីរដូវកាលមុន ដោយរកបាន ១ គ្រាប់និងជួយបញ្ជូនបាល់ ៦ លើកឱ្យក្រុមបិសាចក្រហមបញ្ចប់ចំណាត់ថ្នាក់នៅលេខ ២ នៅ Premier League និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក