ខ្សែបម្រើជម្រើសជាតិអាល្លឺៗម៉ង់ Toni Kroos គ្រោងចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ បន្ទាប់ពីក្រុមឥន្ទ្រីដែកធ្លាក់ចេញពីពានរង្វាន់ Euro2020 ក្រោមថ្វីជើងតោកំណាចអង់គ្លេសកាលពីយប់មិញ។
ខ្សែបម្រើ Real Madrid រូបនេះបង្ហាញខ្លួនឲ្យជម្រើសជាតិបាន១០៦ប្រកួត ដោយបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ 2010 World Cup នៅអាហ្រ្វិកខាងត្បូង ហើយឈ្នះពាន World Cup 2014 នៅប្រេស៊ីល ដែលនេះគាត់ទទួលបានភាពជោគជ័យជាច្រើនជាមួយជម្រើសជាតិ។ កីឡាករវ័យ៣១ឆ្នាំរូបនេះបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ៣សម័យកាល ខណៈដែលព្រឹត្តិការណ៍ Euro 2020 នេះក៏ជាព្រឹត្តិការណ៍ទី៣របស់គាត់ផងដែរ។
ព្រឹត្តិការណ៍ World Cup 2022 ក្នុងប្រទេសកាតានៅសល់តែជាងមួយឆ្នាំទៀតប៉ុណ្ណោះហើយនេះគឺជាពេលវេលាដែលឆាប់មកដល់ជាទីបំផុត តែយ៉ាងណា!បើការប្រកាសផ្លូវការចូលនិវត្តន៍មែនគាត់មិនមែនជាសមាជិកក្រុមជម្រើសជាតិអាល្លឺម៉ង់ទៀតហើយ។
ខ្សែបម្រើ Ilkay Gundogan របស់ក្រុម Manchester City ហាក់ដូចជាបង្ហាញចេតនាចង់ឈប់លេងឲ្យជម្រើសជាតិដូចគ្នា។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះមិនបានបង្ហាញខ្លួនពេលលេងជាមួយអង់គ្លេស ហើយក្នុងវគ្គជម្រុះក្នុងពូលរូបគេក៏បានចូលលេងក្នុងនាមជាកីឡាករបម្រុងដែរ។ ក្នុងនាមជាកីឡាករម្នាក់ក្នុងចំណោមកីឡាករលេចធ្លោជាងគេនៅ Premier League កាលពីរដូវកាលមុន គាត់ត្រូវបានគេគិតថា គាត់មិនសប្បាយចិត្ដែលគាត់គ្មានឱកាសលេងហើយអាចលាឈប់ពីជម្រើសជាតិដោយខ្លួនឯង។
កីឡាករដទៃទៀតដូចជា Thomas Muller អាយុ ៣១ ឆ្នាំនិង Mats Hummels អាយុ ៣២ ឆ្នាំអាចនឹងត្រូវប្រកាសចូលនិវត្តន៍ពីការប្រកួតអន្តរជាតិផងដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក