ប្រុសៗណាខ្លះបែបនេះ? បើផ្នែកទាំង ៣ ដុះលូតលាស់មកច្រើន បង្ហាញ​ថា​ពួក​គេ​មាន​ក្រលៀន​ល្អ

នៅ​ផ្នែក​ទាំង​ ៣ លើ​រាងកាយ​បុរស បើ​មាន​សភាព​ដុះ​លូតលាស់​មក​ល្អ នោះ​មាន​ន័យ​ថា​ផ្នែក​ក្រលៀន​របស់​ពួក​គេ​កំពុង​រឹងមាំ និង​មាន​សុខភាព​ល្អ ដែល​មិន​គួរ​ឲ្យ​បារម្ភ​ឡើយ៖

៣) រោម​ជើង

Ice_screenshot_20210630 122958

បុរស​ដែល​មាន​រោម​ជើង​ច្រើន មិនមែន​ជា​រឿង​ដែល​ត្រូវ​ខ្មាសអៀន​នោះ​ទេ តែ​នេះ​ជា​សញ្ញា​បង្ហាញ​ថា​ពួក​គេ​មាន​សុខភាព​ល្អ​ទៅ​វិញ។ វា​ជា​សញ្ញា​បង្ហាញ​ថា​ផ្នែក​ក្រលៀន​មាន​សុខភាព​ល្អ ទើប​បណ្ដាល​ឲ្យ​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​ពួក​គេ មាន​ការ​រីក​លូតលាស់​ល្អ។

២) ពុកចង្កា

1

ផ្នែក​ចង្កា ផ្នែក​មាត់ មាន​ដុះ​រោម​ច្រើន ក៏​ជា​រឿង​ល្អ​ដូច​គ្នា ដែល​មាន​ន័យ​ថា​រាងកាយ​អាច​ផលិត​ចេញ​នូវ​អ័រម៉ូន​អឺស្រ្តូសែន​បាន​គ្រប់គ្រាន់។ ជា​លទ្ធផល​ក៏​អាច​ឲ្យ​យើង​ដឹង​ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​ពួក​គេ​មាន​ដំណើរការ​ល្អ ហើយ​ដំណើរការ​ចរន្ត​ឈាម​ក៏​ល្អ ទើប​នាំ​ឲ្យ​ដុះ​ពុក​ចង្កា​មក​លឿន​បែប​នេះ។

១) សក់

Ice_screenshot_20210630 122953

បច្ចុប្បន្ន​បុរស​ឆាប់​ជ្រុះ​សក់ ឆាប់​ទំពែក លែង​ដុះ​សក់ គឺ​មាន​ច្រើន​គ្នា​ណាស់ ដែល​នោះ​សុទ្ធ​តែ​បង្ហាញ​ថា​ពួក​គេ​មាន​សុខភាព​រាងកាយ​មិន​សូវ​ល្អ ជា​ពិសេស​គឺ​ផ្នែក​ក្រលៀន ផ្នែក​តម្រងនោម​ហ្នឹង​ផ្ទាល់​តែ​ម្តង។​ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​ដុះ​សក់​ចេញ​មក​ច្រើន បែប​ធម្មជាតិ​កាន់​តែ​ខ្មៅ​ងងឹត​កាន់​តែ​ល្អ។

អ៊ីចឹង​បើ​អ្នក​មិន​មាន​ការ​លូតលាស់​នូវ​រោម​និង​សក់​ ផ្នែក​ទាំង ៣ ខាង​លើ​ទេ អ្នក​ចូរ​មាន​ការ​ប្រុងប្រយ័ត្ន ពោល​ត្រូវ​កាត់​បន្ថយ​របស់​ដែល​ប៉ះពាល់​បន្ថែម​ទៀត​ដល់​ផ្នែក​តម្រងនោម ដូច​ជា​ការ​ជក់​បារី ការ​ទទួល​ទាន​ស្រា និង​ការ​គេង​មិន​បាន​គ្រប់គ្រាន់​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក