David De Gea របួស​ពេល​ហ្វឹកហាត់ខកខាន​ប្រកួត​យប់​នេះជាមួយក្រូអាត

David De Gea បានរងរបួសក្នុងការហ្វឹកហាត់ ខណៈដែលអេស្ប៉ាញត្រៀមប៉ះក្រូអាតក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ ២០២០នៅយប់នេះ ។

203574324_2570270303279549_8617102845573730563_n

អ្នកចាំទីរបស់ក្រុមបិសាចក្រហមរូបនេះ មិនទាន់បានចូលរួមប្រកួតនៅឡើយទេ ដោយកីឡាករ Unai Simon របស់ក្លឹប Atletico Bilbaoជា​អ្នករ៉ាប់រងមុខ​ទី ប៉ុន្តែគាត់មើលទៅហាក់ដូចជាមិនអាចលេងទល់នឹងក្រុមជើងឯករងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨នៅ​យប់នេះឡើយ ។

ទោះបីជាគាត់បានចូលរួមហ្វឹកហាត់នៅកីឡដ្ឋាន Parken ក៏ដោយក៏ De Gea ត្រូវបានបង្ខំឱ្យចាកចេញពីទីលាន កំឡុងពេលធ្វើហាត់​សម បន្ទាប់ពីរត់បានប្រហែល ២០ នាទីហើយរបាយការណ៍បង្ហាញថាមានបញ្ហាភ្លៅ។

331075

រូបភាពវីដេអូបានបង្ហាញឱ្យឃើញថាបុរសសញ្ជាតិអេស្ប៉ាញវ័យ ៣០ ឆ្នាំរូបនេះបាន​ត្រឡប់មកបន្ទប់ផ្លាស់សំលៀកបំពាក់វិញដើម្បីទទួលការព្យាបាល។

អ្នក​ចាំ​ទី Robert Sanchez របស់ Brighton នឹងក្លាយ​ជា​អ្នក​ចាំទីដៃទី២បន្ទាប់ Simon ដែល​ជា​អ្នក​ចាំ​ទី​ដៃ​មួយ​ត្រូវ​លេងជាមួយក្រូអាតក្នុងការប្រកួតនៅម៉ោង១១និង​០០​នាទី​យប់​នេះ។

6651b5ee19e94324a89e10fddea4e013500x500@2x

មានការសន្និដ្ឋាន​ថាវាអាចជារបួសតិចតួចប៉ុណ្ណោះសម្រាប់ David ដែលអាចជាការជម្រុញមួយ ប្រសិនបើអេស្បាញឡើងទៅ​វគ្គបន្ត ពួកគេនឹងត្រូវជួបជាមួយបារាំងឬស្វីសនៅវគ្គ ៨ ក្រុមចុងក្រោយនៅថ្ងៃសុក្រ។

អ្នកចាំទីម្នាក់ទៀតរបស់ក្រុមបិសាចក្រហមដែលមានវត្តមានក្នុងព្រឹត្តិការណ៍ Euro2020 គឺ Dean Henderson ត្រូវបានបង្ខំឱ្យដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសារតែបញ្ហារបួសត្រគាក៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: