Lassie គឺជាឆ្កែមួយដែលមានខួរក្បាលចងចាំពេលវេលាយ៉ាងច្បាស់។ ជារៀងរាល់ថ្ងៃនៅម៉ោង៤រសៀល
វានឹងទៅអង្គុយចាំនៅមាត់ទ្វាសាលារៀន ដើម្បីចាំទទួលម្ចាស់របស់វា។ ពេលដែលក្មេងប្រុសនោះចេញពីសាលារៀន គេក៏ស្ទុះទៅបោះអង្អែល Lassie ភ្លាមៗ។ បន្ទាប់មកនាំ Lassie ត្រលប់មកផ្ទះជាមួយគ្នាដោយសប្បាយចិត្ត។
ថ្ងៃទី២នៅម៉ោង៧ព្រឹក Lassie បានបើកចូលបន្ទប់យ៉ាងទៀងពេល រត់ទៅក្បាលដំណេកក្មេងប្រុសនោះ ស្រែកហៅយ៉ាងថ្នមៗ ដើម្បីដាស់ក្មេងប្រុសឱ្យងើប ក្មេងប្រុសនោះវិញបែរជាគេងត្រមក់ងើបមិនរួច។ Lassie ក៏បានងើបខ្លួនក្រាបលើគ្រែ រុញម្ចាស់ឱ្យភ្ញាក់។ ក្មេងប្រុសក៏បានឱ្យ Lassie ចេញទៅចាំនៅខាងក្រៅបន្ទប់។ Lassie ដើរចេញទៅក្រៅបន្ទប់ ក្មេងប្រុសក៏ដណ្តប់ភួយ គេងបន្តទៀត។
Lassie ចាំបានបន្តិច មិនឃើញម្ចាស់ចេញមក អើតមើលនៅក្នុងបន្ទប់ អន្ទះសារពេក ក៏រត់ទៅក្បាលដំណេកក្មេងប្រុសនោះម្តងទៀត វាបានពាំភួយចេញ ហើយទាញមកចុងជើងគ្រែ Lassie បានប្រលែងលេងជាមួយក្មេងប្រុស ក្មេងប្រុសក៏បានសើចហើយនិយាយថា ខ្ញុំចុះចាញ់ហើយ ខ្ញុំក្រោកហើយ។ បន្ទប់មក Lassie ក៏បានពាំសៀវភៅ និងបានជូនម្ចាស់មកដល់ថ្នាក់រៀន ម្ចាស់ក៏បាននិយាយលា Lassie ហើយងាកខ្លួនដើរចេញ
Lassie ស្រាប់តែមិនដាច់ចិត្ត វាក៏ព្រុះឡើងមក។ ក្មេងប្រុសលួងលោម Lassie ហើយនិយាយថា ម៉ោង៤ចេញពីរៀនហើយ បន្តិចទៀតជួបគ្នា និយាយចប់ភ្លាមក៏ប្រញាប់ចាកចេញទៅ។
ចំណែកឯ Lassie វិញមិនអស់ចិត្ត ក៏បានយកក្រញុំាប៉ះទ្វា ចង់មើលម្ចាស់ថែមបន្តិចទៀត នៅក្រវែលយូរបន្តិច Lassie ក៏ព្រមត្រលប់មកផ្ទះវិញ។ នៅក្រៅផ្ទះ ឪពុកក្មេងប្រុសកំពុងតែនិយាយគ្នាជាមួយសេដ្ឋីម្នាក់ Lassie ក៏រត់ទៅអង្គុយនៅក្បែរនោះ។ សេដ្ឋីម្នាក់នោះក៏ទាញលុយចេញមក ឱ្យទៅឪពុកក្មេងប្រុសនោះ។ ភ្លាមនោះ ក្រវាត់ករឆ្កែក៏ត្រូវបានពាក់ទៅលើកររបស់ Lassie អ្នកបម្រើរបស់សេដ្ឋីម្នាក់នោះដែលអង្គុយលើរទេះសេះ បានប្រញាប់ដឹក Lassie ចេញទៅ។ មិនយូរប៉ុន្មាន ដល់ម៉ោង៤រសៀល ក្មេងប្រុសរត់ចេញពីថ្នាក់រៀនដោយក្តីរីករាយ បែរជាមិនឃើញស្រមោល Lassie ទៅវិញ គេប្រញាប់ប្រញាលត្រលប់ទៅផ្ទះ តែត្រូវម្តាយប្រាប់ថា ក្នុងផ្ទះក្រណាស់គ្មានអង្គច្រកឆ្នាំងទេ មានតែយក Lassie ទៅលក់។ ក្មេងប្រុសនិយាយដោយយំសោកថា ខ្ញុំចង់បាន Lassie មកវិញ ម្តាយបានលួងលោងកូនប្រុស ដោយនិយាយថា Lassie នៅក្នុងផ្ទះសេដ្ឋីម្នាក់នោះប្រាកដជាសប្បាយចិត្ត តែ Lassie វិញនៅក្នុងខណៈពេលនេះមិនសប្បាយចិត្តសូម្បីតែបន្តិច
វាត្រូវបានឃុំនៅក្នុងទ្រុងដែក បាយមិននឹកទឹកមិនស្រែក ភ្លេចៗខ្លួន ជិតដល់ម៉ោង៤ហើយ Lassie ដឹងថាម្ចាស់ជិតចេញពីរៀន វាក៏ប្រញាប់ងើបឡើង បែរជាចាប់អារម្មណ៍ថាចម្រឹងដែកបានរារាំងផ្លូវរបស់វា
Lassie ហាមាត់ចង់ខាំផ្តាច់ចចម្រឹងដែកនេះ បែរជាខាំយ៉ាងម៉េចក៏មិនដាច់ដែរ វាអន្ទះអន្ទែង ចាប់ផ្តើមកាយដីចេញ។ Lassie កំពុងកាយដីយ៉ាងកម្រោល វាចង់រត់ចេញពីចម្រឹងដែករបស់ផ្ទះសេដ្ឋីនេះ។ មួយភ្លែតសោះ វាក៏បានកាយដីចេញពីចម្រឹងដែកបានមែន។
Lassie បានឈ្មុលក្បាលចេញមកក្រៅ រត់ចេញដោយរីករាយ។ ទីបំផុត វាបានរត់ចេញដោយជោគជ័យ
មិនយូរប៉ុន្មាន Lassie ក៏ផ្លោះផុតរបងជញ្ជាំងមករង់ចាំនៅក្រោមដើមឈើដោយស្ងប់ៗ វាមកដើម្បីទទួលក្មេងប្រុសក្រីក្រនោះចេញពីសាលា។ ក្មេងប្រុសរត់សំដៅរក Lassie ដោយក្តីរីករាយ ហើយស្ទាបអង្អែលដោយសប្បាយចិត្ត Lassie ក៏បានលើជើងបង្ហាញភាពរីករាយទៅកាន់ក្មេងប្រុស ហើយក៏បានត្រលប់មកផ្ទះជាមួយក្មេងប្រុសវិញ។
ម្តាយឃើញ Lassie គួរឱ្យអាណិត បានយកអាហារ១ចានឱ្យវា តែឪពុកបែរជានិយាយថា Lassie បានលក់ឱ្យទៅសេដ្ឋីម្នាក់នោះទៅហើយ មិនអាចនៅឆីបាយផ្ទះរបស់យើងបានទៀតឡើយ។ រៀបចំហើយ បងនឹងជូនវាត្រលប់ទៅវិញ តែនិយាយមិនទាន់ចប់ផង អ្នកបម្រើរបស់សេដ្ឋីបានចូលក្នុងផ្ទះតែម្តង យកច្រវាក់មកពាក់ឱ្យ Lassie ក៏ដឹក Lassie ចេញទៅតែម្តង។ Lassie ត្រូវបានគេចាប់ទៅដាក់ក្នុងទ្រុងម្តងទៀត វាពិបាកគ្រប់គ្រងអារម្មណ៍ដោយនឹកដល់ម្ចាស់ប្រុសពេក ក៏បានកាយដីម្តងទៀត ស្មានមិនដល់ថាចង្រឹងដែកបានដាំទៅក្នុងដីជម្រៅ៣តឹក គឺមិនអាចកាយរូងបានទេ ដូច្នេះ Lassie បានឈរនៅក្នុងចម្រឹងដែក ហើយពិនិត្យមើលជុំវិញនោះ។ បន្ទាប់មកស្ទុះរត់ទៅជ្រុងម្ខាងនៃចម្រឹងដែកនោះ ស្រាប់តែរត់ បន្ថែមល្បឿនយ៉ាងលឿន វារឡើងចង្រឹងដែក ក៏លោតផុតចេញមកម្តងទៀត Lassie ក៏ទៅរកក្មេងប្រុសនោះម្តងទៀត វាពួននៅក្នុងព្រៃ ក្មេងប្រុសបានប្រាប់ Lassie ថា " ឯងពួននៅទីនេះសិនហើយ ខ្ញុំនឹងមកជួបឯងនៅទីនេះរាល់ថ្ងៃ " Lassie បានក្រាបនៅក្បែរខ្លួនរបស់ក្មេងប្រុស ដោយក្តីសុខ តែអ្វីៗត្រូវបានឳពុកដឹងយ៉ាងរហ័ស។ បន្ទាប់មកក៏បាននាំ Lassie និងក្មេងទៅដល់ផ្ទះរបស់សេដ្ឋី។ Lassie មិនសុខចិត្តត្រលប់ទៅក្នុងចចម្រឹងដែកវិញឡើយ ឪពុកបានប្រាប់ក្មេងប្រុសថា ពួកយើងដ្បិតតែក្រ តែស្មោះត្រង់ Lassie បានលក់ទៅហើយគេហើយ គឺជារបស់គេ ប្រាប់វាទៅថាថ្ងៃក្រោយកុំឱ្យមករកកូនទៀត។
ក្មេងប្រុសអង្គុយនៅមុខ Lassie និយាយដោយទប់ទឹកភ្នែកថា "ឈប់មកផ្ទះខ្ញុំទៀតទៅ ឈប់មកទទួលខ្ញុំពេលចេញពីរៀនទៀត ឈប់មករកខ្ញុំទៀតទៅ ឯងលែងជាឆ្កែរបស់ខ្ញុំហើយ"។ និយាយចប់ ក៏ក្រោកឈរឡើង ចាកចេញជាមួយឪពុកខ្លួន Lassie មើលក្មេងប្រុសដើរចេញទៅដោយក្តីឈឺចិត្ត មិនយូរប៉ុន្មាន សេដ្ឋីដើម្បីកុំឱ្យ Lassie រត់ចេញបានទៀត ក៏បាននាំវា ទៅដល់ ស្កតឡេន ក្មេងប្រុសនឹកដល់ Lassie ខ្លាំងណាស់ គេងមិនលក់រាល់យប់។ Lassie វិញក៏នឹករឭកដល់ក្មេងប្រុសដូចគ្នា ដូច្នេះ វាឆ្លៀតពេលដែលអ្នកបម្រើមិនបានប្រយ័ត្ន ប្រឹងរើបម្រាស់ចេញពីច្រវាក់ ហើយរត់គេចពីផ្ទះរបស់សេដ្ឋីម្តងទៀត។
វាបានដើរតាមមាត់ទន្លេ ឆ្ពោះទៅទិសដៅផ្ទះរបស់ក្មេងប្រុស មិនដឹងថាដើរយូរប៉ុនណាទេ វាឃ្លានផង ហត់ផង វាបានមកដល់កសិដ្ឋានមួយ គិតចង់រករបស់ឆី តែបុរសម្នាក់នោះបែរជាដាច់ចិត្តតម្រង់កាំភ្លើងបាញ់វាទៅវិញ
បាញ់រះពេញនឹងតែម្តង Lassie មានតែប្រញាប់រត់ចេញដោយស្លន់ស្លោ។
មួយពព្រិចភ្នែក ប៉ុន្មានថ្ងៃកន្លងផុតទៅ Lassie ប្រឡាក់ភក់ពេញខ្លួន ខ្លួនឡើងស្គម វានៅតែមើលមិនឃើញព្រំដែនទន្លេ clyde សោះ។ វាបានឈប់ដំណើរបន្តិច សង្កេតមើលយ៉ាងម៉ត់ចត់ បន្ទាប់មក វាបានហែលក្នុងទឹកទន្លេដោយគ្មានការស្ទាក់ស្ទើរ ទឹកកាន់តែជ្រៅទៅៗ ក៏ត្រជាក់ទៅៗដែរ ប៉ុន្តែ វាបែរជាមិនខ្លាចសូម្បីតែបន្តិច។ វាមិនដឹងថាអ្វីជាមានភាពមានបានក្រីក្រនោះទេ ក៏មិនយល់ពីការទិញលក់ដោះដូរអ្វីដែរ វាគ្រាន់តែដឹងថាក្មេងប្រុសជាម្ចាក់របស់វាតែម្នាក់ប៉ុណ្ណោះ គឺជាម្ចាស់របស់វាមួយជីវិត។
ទន្លេ clyde ដ៏ទូលំទូលាយរាប់ពាន់គីឡូ ម្តេចអាចហាមឃាត់ ទឹកចិត្តរបស់ Lassie ត្រលប់ទៅផ្ទះបានទៅ។ ទីបំផុត Lassie បានវាឡើងលើច្រាំងដោយក្តីនឿយហត់ វាមិនហ៊ានសំរាកទេ ហើយប្រញាប់បន្តដំណើរទៅទៀត។ ពេលល្ងាចពពកខ្មៅដេរដាស ទីបំផុត Lassie ក៏អស់កម្លាំងដួលសន្លប់នៅក្នុងព្យុះភ្លៀង សំណាងហើយដែលមានប្តីប្រពន្ធចិត្តល្អពីរនាក់ ពួកគេបាននាំ Lassie ត្រលប់ទៅផ្ទះមើលថែយ៉ាងយកចិត្តទុកដាក់ មិនយូរប៉ុន្មាន Lassie ជាសះស្បើយឡើងវិញ វាដឹងគុណប្តីប្រពន្ធទាំងពីរនាក់ ហើយក៏បានជ្រើសរើសនៅក្បែរខ្លួនពួកគេ។ ប៉ុន្តែជារៀងរាល់ថ្ងៃឱ្យតែជិតដល់ម៉ោង៤ វាចាប់ផ្តើមអង្គុយលែងនឹង សុខន១ក្បាលនេះ ឱ្យតែជិតដល់ម៉ោង៤ ចាប់ផ្តើមអន្ទះសារ ពីព្រោះមានទម្លាប់ជាយូរណាស់មកហើយ ឱ្យតែដល់ពេលនេះ គឺវាទៅទទួលម្ចាស់ពេលដែលចេញពីរៀន។ ម៉ោងរោទ៍នៅម៉ោង៤រសៀល Lassie ដឹងតែទៅដល់មុខទ្វា ហើយវាបានផ្តល់សញ្ញាមួយថា ចង់ចាកចេញពីទីនេះ។ លើកនេះ ប្តីប្រពន្ធដែលទទួលចិញ្ចឹមវា ទីបំផុតក៏បើកទ្វាឱ្យវាចេញទៅក្រៅ វាក៏បកក្បាល ព្រុះពីរម៉ាត់ សម្ដែងក្តីអរគុណ។
អ៊ំស្រីចាស់និយាយដោយមិនដាច់ថា "បានជាឯងសម្រេចចិត្តទៅហើយ ក៏ទៅចុះ ឯងប្រាកដជារកផ្លូវត្រលប់ទៅផ្ទះដោយជោគជ័យ"។ បន្ទាប់ពី Lassie បានមកដល់ក្នុងព្រៃមួយ វាឃ្លានពេក ចង់រកអ្វីញុំា នៅពេលនេះវាបានឃើញមនុស្សតឿក្នុងដៃកាន់អាហារ ហើយបក់ដៃសំដៅមកវា ប៉ុន្តែប្រឈមមុខចំពោះមនុស្សចំឡែក Lassie មានការប្រយ័ត្នប្រយែងជាខ្លាំង គ្រាន់តែដើរទៅមុខប៉ុន្មានជំហាន ហើយស្ទាក់ស្ទើរមិនហ៊ានទៅមុខទៀត។ រទេះសេះរបស់មនុស្សតឿបានបរចេញទៅ ប៉ុន្តែ Lassie ដោយសារតែឃ្លានពេកមិនបានគិតអ្វីច្រើនឡើយ នៅតែដេញតាម។ មកដល់មាត់អូរ វាបានមើលទៅមនុស្សតឿយ៉ាងល្អិតល្អន់ រហូតដល់ច្បាស់ថាគេគ្មានគំនិតអាក្រក់ ទើបឆីដោយទុកចិត្ត។ ដល់ពេលល្ងាចឡើង Lassie បានក្រាបនៅក្បែរមនុស្សតឿ ស្រាប់តែវាឮសំឡេង ក៏បានព្រុះឡើង ពេលនោះមានមនុស្សពីរនាក់ដៃកាន់អាវុធចូលមកក្នុងព្រៃ ដើម្បីប្លន់។ រំពេចនោះ មនុស្សតឿ និងចោរព្រៃបានវ៉ៃតប់គ្នា។ Lassie គ្មានស្ទាក់ស្ទើរអ្វីឡើយ ក៏ស្ទុះសម្ដៅទៅរកចោរព្រៃនោះ ដោយមិនបានប្រយ័ត្នត្រូវមួយដំបង វាស្រែកដោយក្តីឈឺចាប់។
ខណៈគ្រោះថ្នាក់នៅចំពោះមុខ សុនខមិនបានគិតពីក្តីឈឺចាប់ ដូច្នេះ វាបានស្ទុះសម្រុកទៅកាន់ចោរព្រៃលើកនេះ វាបានខាំចោរព្រៃស្លាប់ ហើយបានរុញគេទៅក្នុងភ្លក់ភ្លើង ចោរព្រៃមានការភិតភ័យជាខ្លាំង ប្រញាប់រត់ចេញដោយតក់ក្រហល់។ សុនខបានងាកខ្លួន រត់ដេញតាមចោរព្រៃម្នាក់ទៀត ឃើញដូច្នេះ ក៏បានរត់បះក្រញុំាអស់ទៅ។
ត្រលប់មកវិញ Lassie បានឃើញថាសត្វឆ្កែរបស់មនុស្សតឿត្រូវបានចោរព្រៃវាយស្លាប់ វាបានហិតក្លិនសាកសព។ បន្ទាប់មកដើរទៅម្ខាង មានការឈឺចាប់ជាខ្លាំង។ ថ្ងៃទី២ Lassie និងមនុស្សតឿបានរួមដំណើរជាមួយគ្នា បន្ទាប់មកក៏ឈប់ សម្លឹងមើលគ្នាទៅវិញទៅមក មនុស្សតឿបានទៅចូលទៅ បំបោសអង្អែល Lassie និយាយថា "ឯងគឺជាអ្នកមានគុណជួយជីវិតខ្ញុំ សង្ឃឹមថាថ្ងៃមួយ ពួកយើងមានឳកាសជួបគ្នាម្តងទៀត" មុនពេលចេញទៅ Lassie បានបែរក្រោយសម្លឹកមើលគេ ព្រុះលាគ្នាទៅកាន់មនុស្សតឿ។
នៅពេលរសៀលដោយ Lassie ដើរអស់កម្លាំងពេក បានចាប់អារម្មណ៍ថាមានក្រុមចាប់ឆ្កែពីរនាក់ដើរពីក្រោយគេ ដូច្នេះវាក៏បន្ថែមល្បឿន រត់សម្ដៅទៅរកឃ្លាំងមួយ មកដល់មាត់បង្អួច Lassie ឃើញថាទល់ច្រកហើយ ក្រឡេកមើលគ្រប់ទីកន្លែង។ ពេលនោះ ពួកគេបានដេញទាន់ Lassie បានយកច្រវាក់សម្ដៅទៅពាក់ករវា ក្នុងស្ថានភាពប្រថុចញ៉ុច Lassie បានលោតភ្លោះតាមបង្អួច ទោះបីជាស្ទាក់ស្ទើរ នៅតែលោតចុះទៅដោយមិនគិតអ្វីទាំងអស់។ ឃើញ Lassie ក្រាបលើដីដោយមិនកម្រើកអ្វីទាំងអស់ ពួកគេមានតែបោះបង់ការដេញចាប់វា។
បន្ទាប់មក Lassie ឆ្លៀតឳកាសងើបឡើង បន្តដំនើរតទៅទៀតទៅដោយជើងម្ខាងរបស់វាបានបាក់ នៅពេលនោះ ឪពុកម្តាយរបស់ក្មេងប្រុសបានស្តាប់ឮសំឡេងនៅក្រៅផ្ទះ ប្រញាប់ចេញមកបើកទ្វា បានឃើញរូបរាងដ៏ឆ្គមឆ្គាំងរបស់ Lassie លើមុខរបស់ Lassie ពោរពេញដោយស្នាមឈាម ពួកគេបានយក Lassie ដាក់ទៅលើកម្រាល ពិនិត្យមើលជើងទាំង៤របស់វា ឪពុកក្មេងប្រុសដកដង្ហើមមិនឈប់ Lassie ចាកចេញពីផ្ទះរាប់សិបគីឡូ ហើយក៏ត្រលប់មកវិញ ពួកយើងមិនគួរយកវាប្រគល់ឱ្យលោកសេដ្ឋីទៀតទេ។ និយាយមិនទាន់ផុតពីមាត់ លោកសេដ្ឋីក៏បានមកដល់ក្នុងផ្ទះ ឪពុកក្មេងប្រុសបារម្ភថា Lassieត្រូវបានគេយកទៅម្តងទៀត ក៏ប្រញាប់ប្រញាប់បកស្រាយថា នេះគ្រាន់តែសត្វឆ្កែព្រៃមួយក្បាលតែប៉ុណ្ណោះ។ សេដ្ឋីបានសម្លឹងមើល Lassie ហើយងើបក្បាលសាញ៉ូភ្នែកទៅចៅស្រី ក៏និយាយថា "ខ្ញុំពិតជាមិនដែលឃើញឆ្កែព្រៃបែបនេះទេ តោះ! ទៅពួកយើងរក Lassie បន្តទៀត" ពេលនោះ ទឹកមុខរបស់ឪពុកបានប្តូរពីកង្វល់ទៅជារីករាយ។
រសៀលនោះ Lassie មិនបានគិតថាខ្លួនបានបាក់ជើងឡើយ វាបានសម្ដៅទៅរកចាំម្ចាស់ចេញពីរៀនដូចសព្វដង ក្មេងប្រុសគ្រាន់តែឃើញ Lassie ភ្លាម ក៏ភាំង ក្រោយមកក៏រត់សម្ដៅទៅ Lassieដោយក្តីរីករាយ ឱប Lassie យ៉ាងណែន លែងបែកគ្នាជាមួយវាទៀតហើយ។ មិនយូរប៉ុន្មាន Lassie ក៏ជាសះស្បើយ បានឃើញ Lassie រត់ដេញតាមក្មេងប្រុសដោយក្តីរីករាយ នៅខាងក្រោយនៅមានកូនឆ្កែមួយហ្វូងដ៏គួរឱ្យស្រលាញ់ថែមទៀតផង៕
អត្ថបទ ៖ បរទេស / Mythical Bird