មនុស្សស្រីបើសិនជាអ្នកមានអារម្មណ៍ថារស់នៅរាល់ថ្ងៃគ្មានអ្វីរីកចម្រើន មិនមានឱកាស មិនមានសំណាង មិនបានជួបមនុស្សល្អៗនៅក្នុងជីវិត នោះវាជាសញ្ញាថាអ្នកមិនបានរៀបចំខ្លួនបានត្រឹមត្រូវនោះទេ។ ខាងក្រោមនេះជារឿងសំខាន់ៗទាំង៥យ៉ាងដែលស្រ្តីគ្រប់រូបគួរធ្វើ ដើម្បីអាចទទួលបានសន្តិភាពផ្លូវចិត្ត និងសំណាងល្អៗចូលមកក្នុងជីវិតរបស់ខ្លួន៖
១.មានប្រាក់ចំណូល និងមិនពឹងផ្អែកលើអ្នកដទៃ៖ មនុស្សស្រីមិនចាំបាច់ត្រូវពូកែពេក ឬ រកប្រាក់បានច្រើនក៏បានដែរ។ ប៉ុន្តែអ្នកមិនអាចនៅផ្ទះ ហើយប្រើប្តីរបស់អ្នកជាទូ ATM ដើម្បីយកលុយនោះទេ។ ជាងនេះទៅទៀត ការស្នាក់នៅផ្ទះរយៈពេលយូរនឹងធ្វើឱ្យអ្នកមិនចេញទៅក្រៅ ក្លាយជាមនុស្សដើរថយក្រោយ និងអាក្រក់បំផុត។ ការងារផ្ទះជាការងារលំបាក ប៉ុន្តែបើគ្មានចំណូលផ្ទាល់ខ្លួន អ្នកក៏គ្មានអ្វីដែរ ជាពិសេសគឺអំណាចនៅក្នុងគ្រួសារ។
២.ដឹងពីរបៀបធ្វើឱ្យស្រស់ស្អាត៖ ការពិតគឺថា មនុស្សស្រីត្រូវតែចេះតុបតែងខ្លួន ប្រុសៗប្រាកដជាឆ្កួតនឹងអ្នក ព្រោះមនុស្សប្រុសសុទ្ធតែស្រលាញ់នឹងរូបសម្រស់ខាងក្រៅ។ ពួកគេមិនចូលចិត្តនោះទេនៅពេលឃើញប្រពន្ធស្លូតបូត និងមានរូបសម្បត្តិអាក្រក់។ បើអ្នកមិនចេះមើលថែខ្លួនឯងទេ បុរសច្បាស់ជាទៅចោលអ្នកហើយ ដល់ពេលនោះទោះអ្នកស្តាយក្រោយក៏មិនអាចកែប្រែអ្វីបានដែរ។
៣.គ្មានការប្រៀបធៀបច្រណែន៖ ស្ត្រីដែលមានសុភមង្គលមិនចំណាយពេលដ៏មានតម្លៃរបស់ពួកគេប្រៀបធៀបខ្លួនឯង និងជីវិតរបស់ពួកគេជាមួយអ្នកដទៃនោះទេ។ នេះធ្វើឱ្យពួកគេមានទស្សនៈអវិជ្ជមាន ហើយតែងតែមានអារម្មណ៍អស់កម្លាំងខ្លាំង។ ជីវិតនេះមិនខ្វល់ថាអ្នកសប្បាយ ឬ វេទនានោះទេ វាគឺជាការស្វែងរកវិធីដើម្បីកែលម្អជីវិតរបស់អ្នកអោយបានប្រសើរឡើង។
៤.សុភាពរាបសារ និងមានទំនុកចិត្ត៖ មនុស្សប្រុសចូលចិត្តមនុស្សស្រីស្លូតបូតអាចមើលថែគ្រួសារ ដែលមិនចំណាយពេលអត់ប្រយោជន៍។ គាត់តែងតែចង់ឱ្យប្រពន្ធរបស់គាត់ឆ្លាត និងស្លូតបូតក្នុងអាកប្បកិរិយា ចេះធ្វើម្ហូបបានល្អ និងចេះមើលថែគ្រួសារបានល្អ។
៥.ដឹងពីការពេញចិត្ត៖ ស្ត្រីដែលសប្បាយចិត្តគឺជាមនុស្សម្នាក់ដែលតែងតែដឹងថានាងចង់នៅទីណា ហើយពេញចិត្តនឹងអ្វីដែលនាងមាន។ គេមិនល្ងង់យកខ្លួនទៅប្រៀបធៀបនឹងមនុស្សចម្លែក ហើយក៏មិននិយាយដើម ឬ ចេះដឹងរឿងអ្នកក្រៅដែរ។ មនុស្សស្រីឆ្លាត គេដឹងថាខ្លួនគេមានតម្លៃ ដូច្នេះពួកគេមិនខ្ចីទៅច្រណែនអ្នកដទៃនោះទេ ព្រោះមនុស្សដែលពេញចិត្តនឹងខ្លួនឯងបែបនេះ គ្មានពេលទៅគិតពីរឿងដែលឥតប្រយោជន៍បែបនេះឡើយ៕