នៅពេលដែលអ្នកបានសម្រេចចិត្តឈានជើងចូលក្នុងទ្វារនៃអាពាហ៍ពិពាហ៍ជាមួយគ្នា អ្នកត្រូវតែប្រាកដថាអ្នក និងដៃគូរបស់អ្នកអាចចែករំលែកបញ្ហាទាំងអស់ក្នុងជីវិតនេះជាមួយគ្នាបាន។ ប៉ុន្តែប្រសិនបើអ្នកទាំងពីរមិនអាចស្រុះស្រួលគ្នាបានទេ នោះវាពិបាកនឹងទៅជាមួយគ្នាលើវិថីជីវិតមួយនេះណាស់។ យ៉ាងណាមិញ ស្រីៗអ្នកត្រូវដឹងថា បើដៃគូរបស់អ្នក មិនដែលប្រឹងប្រែងធ្វើ ឬបង្ហាញរឿងទាំង ៥ នេះចំពោះអ្នកទេ យល់ល្អ កុំរៀបការជាមួយគេអី កុំឱ្យទឹកភ្នែកទៅថ្ងៃក្រោយ។
១) ការប្រចណ្ឌខាងរោគសាស្ត្រ៖ មនុស្សស្រីមិនគួរគិតថា មនុស្សប្រុសប្រច័ណ្ឌល្អទេ ការប្រច័ណ្ឌជារឿងខ្វាក់ភ្នែក អាចធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹង។ ដូច្នេះ ចូរព្យាយាមដោះលែងខ្លួនឯងមុនពេលអ្វីៗមិនអាចបកក្រោយ។
២) គ្មានស្ថិរភាពផ្នែកលុយកាក់៖ លុយមិនអាចទិញសុភមង្គលបានទេ ប៉ុន្តែនៅក្នុងជីវិតប្ដីប្រពន្ធបើគ្មានលុយក៏មិនអាចមានសុភមង្គលដែរ។ ដូច្នេះស្ត្រីគួរជ្រើសរើសបុរសដែលមានសក្ដានុពលផ្នែកហិរញ្ញវត្ថុមករៀបការជាមួយ។ ទោះអ្នកជាអ្នកមានទ្រព្យសម្បត្តិក៏ដោយ ឱ្យតែអ្នកមានសុភមង្គលក្រោយពេលរៀបការ នោះគឺគ្រប់គ្រាន់ហើយ។
៣) ឆេវឆាវ ឆាប់ខឹង៖ ការឈ្លោះទាស់ទែងក្នុងជីវិតគូគឺជារឿងធម្មតា។ ប៉ុន្តែវាមានទំនោរខុសប្រក្រតី ប្រសិនបើគាត់តែងតែខឹង គ្មានហេតុផល ឆេវឆាវ មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនបាន នេះជាបញ្ហាធំ ព្រោះទៅថ្ងៃមុខ គាត់នឹងនៅតែបែបហ្នឹង មិនអាចកែបានឡើយ។
៤) គ្មានមិត្តភក្តិល្អ៖ មនុស្សគ្រប់រូបត្រូវការមិត្ត ជាពិសេសបុរស។ មិត្តជាមនុស្សដែលយើងមិនអាចខ្វះបានក្នុងជីវិតនេះ។ បើបុរសមិនមានមិត្តល្អតែមួយទេ ស្ត្រីគួរពិចារណាឡើងវិញ។ ព្រោះគាត់ច្បាស់ជាមានបញ្ហា ហើយគ្មានអ្នកណាចង់រាប់រកជាមួយទេ។
៥) អារម្មណ៍នៃការមិនទុកចិត្ត៖ នេះគឺជាបញ្ហានៃវិចារណញាណ ប៉ុន្តែវិចារណញាណរបស់ស្ត្រីតែងតែត្រឹមត្រូវ។ បើអ្នកមានស្នេហា ហើយអ្នកនៅតែមានអារម្មណ៍សង្ស័យលើបុរសជាដៃគូ អ្នកគួរតែបញ្ឈប់ទំនាក់ទំនងនេះ។ ប្រសិនបើអ្នកមានអារម្មណ៍នោះ ចូរឈ្វេងយល់ដោយប្រុងប្រយ័ត្ន ដើម្បីស្វែងរកចម្លើយសម្រាប់ខ្លួនអ្នក ហើយធ្វើការសម្រេចចិត្តឆាប់ៗ ដើម្បីចៀសវាងផលវិបាកដែលមិនចាំបាច់៕