ទម្លាប់ ៣ នេះស្រីៗខ្ជិលខ្លះទៅមិនខុសទេ ព្រោះបើឧស្សាហ៍ពេកអាចឆាប់ចាស់ជាងវ័យ

ទម្លាប់រស់នៅប្រចាំថ្ងៃខ្លះ មិនសុទ្ធតែត្រូវឧស្សាហ៍ធ្វើវាញឹកញាប់ហើយល្អនោះទេ ទម្លាប់ខ្លះបើអ្នកដកឃ្លាបានខ្លះ នោះទើបជារឿងល្អទៅវិញ។ ខាងក្រោមយើងបង្ហាញពីចំណុចធំៗ ៣ ដែលស្រ្តីមិនគួរធ្វើវាញឹកញាប់ពេកនោះទេ៖

៣) កុំងូតទឹកញាប់ពេក

1

ការងូតទឹកសម្អាតខ្លួនជាប្រចាំ ដ្បិតជួយឲ្យយើងមានក្លិនខ្លួនល្អនិងស្រស់ស្រាយ តែវាអាចប៉ះពាល់សុខភាពស្បែកទៅវិញ។

តាមការស្រាវជ្រាវពីគ្រូពេទ្យជំនាញផ្នែកស្បែកនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកមិនគួរងូតទឹកលើសពី ២ ដង/ថ្ងៃនោះទេ ព្រោះដោយសារសាប៊ូដែលអ្នកយកមកដុសខ្លួនវាមានផ្ទុកសារធាតុគីមីសម្អាត ដែលយូរទៅធ្វើឲ្យស្បែកបាត់បង់សំណើម ក្លាយទៅជាស្បែកស្ងួតនិងគ្រើម។

២) កុំផ្លុំសក់ច្រើនពេក

2

ការផ្លុំសម្ងួតសក់ ជួយឲ្យសក់ឆាប់ស្ងួត មិននៅសើមដែលយើងពិបាកក្នុងការគេង ឬធ្វើឲ្យធំក្លិន។ ប៉ុន្តែបើអ្នកទម្លាប់ធ្វើវាញឹកញាប់ ហើយប្រើប្រាស់នៅខ្យល់ផ្លុំសីតុណ្ហភាពខ្ពស់ជ្រុល អាចនឹងងាយធ្វើឲ្យសក់ស្ងួត ឬបែកចុង។

តាមពិតទៅល្អបំផុត អ្នកគួរតែប្រើប្រាស់កន្សែងមកជូតវាថ្នមៗ ហើយប្រើប្រាស់ក្រែមបន្ទន់សក់មកលាបពីលើសរសៃសក់បន្តិច ឬសឹមផ្លុំតែក្នុងរយៈពេលខ្លីបានហើយ។ ធ្វើបែបនេះទើបធ្វើឲ្យសក់មិនងាយខូចទៅថ្ងៃមុខ។

១) កុំផាត់មុខច្រើនពេក

3

ធម្មជាតិឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន កុំសូម្បីតែពេលគេងក៏ Makeup នោះ។ ការប្រើប្រាស់គ្រឿងសម្អាងច្រើន ងាយបណ្ដាលឲ្យស្ទះរន្ធញើស និងកើតមុនទៅវិញទេ ហើយបើអ្នកផ្អាប់គ្រឿងសម្អាងឲ្យនៅយូរលើស្បែកមុខ នោះយូរទៅស្បែកនឹងឡើងរលាក ឬឡើងកន្ទួល។

ដូច្នេះអ្នកគួរតែខ្ជិលទៅលើរឿង ៣ ដូចបង្ហាញខាងលើ ពោលមិនចាំបាច់ឧស្សាហ៍ពេកឡើយ នោះនឹងជួយឲ្យស្បែកស្រស់ស្អាតបែបធម្មជាតិ ហើយក្មេងជាងវ័យ និងគ្មានពាក្យថា "ឥឡូវចាស់ម្ល៉េះ" កើតឡើងមកឡើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក