បុរស៣ប្រភេទនេះធ្វើឱ្យមនុស្សស្រីចងចាំបានយូរបំផុត តែមិនមែនជាប្តីឡើយ

សម្រាប់មនុស្សស្រី ពេលជួបនឹងការលំបាក បើបុរសជួយគេ នោះនឹងបន្សល់ទុកនូវការរំជួលចិត្តយ៉ាងខ្លាំងចំពោះនាង។ មនុស្សដែលពួកនាងចងចាំបំផុតគឺមិនមែនជាប្តីដែលនាងកំពុងរស់នៅជាមួយជារៀងរាល់ថ្ងៃនោះទេ តែគឺជាមនុស្ស៣ប្រភេទខាងក្រោមនេះ៖

Cover Copy

១.គូស្នេហ៍វ័យកុមារ៖ ក្នុងការចងចាំកាលពីវ័យក្មេង ស្ត្រីតែងតែមានគូស្នេហ៍នៅវ័យកុមារ។ គាត់ប្រហែលជាមិនសង្ហា ឬ មានទេពកោសល្យបំផុតនោះទេ ប៉ុន្តែគាត់តែងតែការពារនាងនៅពេលនាងនៅក្មេង។ ស្នេហានៅពេលនោះសុទ្ធតែមានភាពស្រស់ស្អាត។ ទោះបីពេលវេលាមិនបានយូរក៏ដោយ ក៏អារម្មណ៍នោះមិនអាចរលត់បានឡើយ។ អត្ថិភាពនៃស្នេហាកុមារភាពគឺជាអារម្មណ៍ដែលដក់ជាប់នៅក្នុងដួងចិត្តរបស់មនុស្សស្រី។ រាល់ពេលដែលមនុស្សស្រីនឹកឃើញដល់គ្រានោះ អារម្មណ៍កក់ក្តៅនឹងកាន់តែមានខ្លាំងឡើងក្នុងចិត្តរបស់នាង។

6854_18322_523

២.អ្នកដែលផ្តល់ជំនួយនៅពេលដែលជីវិតស្ថិតនៅចំណុចទាបបំផុត៖ ក្នុងដំណើរជីវិត មនុស្សគ្រប់រូបនឹងជួបប្រទះការឡើងចុះ និងបរាជ័យ។ សម្រាប់មនុស្សស្រី ពេលជួបនឹងការលំបាក បើមានបុរសជួយគេ នោះនឹងបន្សល់ទុកនូវការរំជួលចិត្តយ៉ាងខ្លាំង។ នៅពេលដែលស្ត្រីត្រូវការជំនួយបំផុត បុរសនេះប្រៀបដូចជាកាំរស្មីនៃពន្លឺនៅក្នុងភាពងងឹត ដែលបំភ្លឺពិភពលោករបស់នាង។

៣.មិត្តរួមព្រលឹង៖ នៅក្នុងពិភពអារម្មណ៍របស់ស្ត្រី អ្វីដែលនាងនឹកបំផុតគឺមិត្តរួមព្រលឹងដ៏ល្អឥតខ្ចោះរបស់នាង។ បុរសម្នាក់នេះប្រហែលជាមិនមែនជាមនុស្សតែម្នាក់គត់ក្នុងជីវិតរបស់ពួកគេ ហើយក៏មិនមែនជាមនុស្សដែលជិតស្និទ្ធបំផុតជាមួយពួកគេដែរ ប៉ុន្តែគាត់អាចអានចិត្តរបស់ពួកគេដឹង និងយល់ពីគំនិតរបស់នាង។ អត្ថិភាពនៃមិត្តរួមព្រលឹងជួយស្ត្រីឱ្យយល់ពីអ្វីដែលស្នេហាពិត និងមិត្តភាព៕