សំបកក្រៅនៃរូបរាងកាយ ក៏ដូចជាទ្រព្យសម្បត្តិដែលស្រ្តីនោះមាន ពុំមែនជាចំណុចអាទិភាពដែលបុរសល្អម្នាក់សម្លឹងឃើញនោះទេ ផ្ទុយទៅវិញចំណុច ៤ ដូចបង្ហាញខាងក្រោម ទើបជារបស់ដែលពួកគេចង់បានខ្លាំងបំផុត៖
៤) ស្រ្តីដែលស្រលាញ់និងយល់ពីគេច្បាស់
បុរសៗក៏ដូចគ្នា រមែងប្រាថ្នាចង់បានស្រ្តីម្នាក់ ដែលអាចស្រលាញ់គេជាខ្លួនគេ ហើយយល់ច្បាស់ពីគេ។ គេចង់បាននារីដែលដឹងពីសុខទុក្ខ ដឹងពេលណាគេលំបាក គេសប្បាយ ទាំងនេះជាចំណុចដែលបុរសភាគច្រើនចង់បានបំផុតពីមនុស្សស្រី ហើយក៏ជាមនុស្សស្រីក្នុងក្តីស្រមៃនៃថ្ងៃរៀបការរបស់គេដែរ។
៣) ស្រ្តីដែលចេះយកចិត្តទុកដាក់និងបារម្ភ
ពាក្យថា "ស្រលាញ់" មួយម៉ាត់មិនទាន់គ្រប់គ្រាន់ទេ ពោលគឺទាមទារកាយវិការនិងសកម្មភាពថែមទៀតផងដែរ។ បើស្រ្តីនោះចេះបារម្ភ ចេះយកចិត្តទុកដាក់ ទាំងទៅលើគេនិងក្រុមគ្រួសារ ជឿទៅបុរសណាក៏ប្រាថ្នាចង់បានមិនឲ្យរបូតពីដៃដែរ។
ជីវិតអាពាហ៍ពិពាហ៍មិនមែនរស់នៅសុខស្រួលតែពីរនាក់ទេ តែក៏ត្រូវចេះខ្វាយខ្វល់ដល់ក្រុមគ្រួសារឪពុកម្ដាយទាំងសងខាង នោះទើបជាស្ត្រីដែលបុរសភាគច្រើនចង់បានបំផុត។
២) ស្រ្តីដែលចេះគ្រប់គ្រងអារម្មណ៍
ក្រៅពីរូបសម្បត្តិដែលជារបស់ក្រៅខ្លួន អត្តចរិតខាងក្នុងក៏ទាមទារឲ្យស្ថិតនៅចំណុច ៨ ឬ ៩/១០ ពិន្ទុ នោះទើបកាន់តែល្អវិសេសវិសាល។ នាងមិនចេះតែស្រែក ការនិយាយស្តីក៏ដឹងចាស់ដឹងទុំ ដឹងទាបដឹងខ្ពស់ ហើយមិនបំបាក់មុខប្តីនៅមុខអ្នកដទៃ ទាំងអស់នោះហើយជាអ្វីដែលមនុស្សប្រុសភាគច្រើនប្រាថ្នាចង់បានពីមនុស្សស្រីដែលខ្លួនស្រលាញ់។
ស្រ្តីឈ្លាសវៃចេះគ្រប់គ្រងអារម្មណ៍បានល្អ នៅគ្រប់ស្ថានភាពទាំងអស់ មិនមែនចេះតែចង់ធ្វើអ្វីតាមតែចិត្តខឹងនោះឡើយ។
១) ស្រ្តីដែលចេះស្រលាញ់ខ្លួនឯង
ពាក្យនេះស្តាប់ទៅខ្លី តែមានន័យធំទូលាយណាស់។ ស្រ្តីដែលចេះស្រលាញ់ខ្លួនឯង មូលហេតុដែលបុរសភាគច្រើនចង់បាន នោះក៏ដោយសារនាងចេះមើលថែខ្លួនឯងបានល្អច្រើនហើយ នាងចេះឲ្យតម្លៃខ្លួនឯងបានខ្ពស់ហើយ ពោលមិនចាំបាច់បុរសជាដៃគូត្រូវចាំតាមមើលថែនាងសូម្បីតែចំណុចបែបនោះទៀតឡើយ។ ស្រ្តីដែលប្រើប្រាស់ជីវិតមិនពឹងផ្អែកទៅលើបុរសពេក នោះជាចំណុចដែលបុរសភាគច្រើនចង់បាន ព្រោះនឹងមិនធ្វើឲ្យពួកគេមានអារម្មណ៍ថាដូចជាទទួលរងសម្ពាធ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក