តាមរយៈការទស្សន៍ទាយបែបវិទ្យាសាស្រ្តមួយនេះ យើងតម្រូវឲ្យអ្នកធ្វើការជ្រើសរើសនៅកាតមួយ ក្នុងចំណោមកាតទាំង ៣ សន្លឹក ហើយអ្នកនឹងទទួលបានសារណែនាំដ៏ល្អបំផុតសម្រាប់ជីវិតដូចខាងក្រោម៖
កាតទី ១
ចូរអ្នកបន្តភាពជឿជាក់លើខ្លួនឯង នោះទើបអាចជួយឲ្យអ្នកសម្រេចនូវអ្វីដែលចង់បានក្នុងជីវិត។ កង្វះខាតនៃភាពជឿជាក់ ស្មើនឹងកង្វះខាតនៃផ្នែកសំខាន់ក្នុងការសម្រេចក្តីសុបិន្ត។
ការស្រលាញ់ខ្លួនឯង គោរពខ្លួនឯង ឲ្យតម្លៃខ្លួនឯងកាន់តែច្រើន នោះមនុស្សជុំវិញខ្លួនក៏នឹងកាន់តែមើលឃើញពីតម្លៃរបស់អ្នកដូចគ្នា។
កាតទី ២
អ្នកកំពុងវង្វេងទិសដៅក្នុងជីវិតនៅពេលនេះ អ្នកមិនទាន់ច្បាស់ទេថាខ្លួនឯងចង់បានអ្វីឲ្យពិតប្រាកដ ចង់ដើរផ្លូវណាឲ្យពិតប្រាកដ។ វាដល់ពេលហើយដែលអ្នកត្រូវរៀបចំផែនការណ៍ជីវិតដ៏ជាក់លាក់មួយ ហើយត្រូវតែស្ថិតនៅចំណុចតុល្យភាព ដែលចាំថាផ្លូវក្រោយតែងតែមានសម្រាប់ខ្លួនឯង កុំដើរទៅមុខហើយលក់ផ្លូវខ្លួនឯងឲ្យសោះ។
កាតទី ៣
កាតនេះនិយាយថា អ្នកកំពុងជួបមនុស្សដែលអាចនាំផលល្អដល់ជីវិតអ្នក តែពេលវេលាហាក់មិនសមស្រប។ វាមានន័យថា ជួបមនុស្សត្រូវ តែមិនត្រូវពេល។
មិនអីទេ គ្រប់យ៉ាងនឹងល្អប្រសើរនៅពេលខាងមុខ ចូរអត់ធ្មត់ ហើយបន្តថែរក្សាទំនាក់ទំនងជាមួយមនុស្សល្អៗនៅជុំវិញខ្លួនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ត្រូវចាំថា ថ្ងៃនេះអ្នកខ្ពស់ មិនប្រាកដថាថ្ងៃក្រោយអ្នកខ្ពស់ជាងគេដដែលនោះទេ ចូរបង្កើតមិត្តឲ្យបានច្រើនជាងបង្កើតសត្រូវ ជោគវាសនាមនុស្សម្នាក់ៗមិនអាចមើលឃើញមុនឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក