ស្មានមិនដល់ថា ការក្រោកពីព្រលឹមជាប្រចាំ មានអត្ថប្រយោជន៍ច្រើនយ៉ាងនេះ

មនុស្សយើងភាគច្រើនសុទ្ធតែមានទស្សនៈថា “អាចគេងបាន៥នាទីទៀតក៏ល្អដែរ” ដូច្នេះជារៀងរាល់ព្រឹកតែងតែគេងដល់ជ្រុលម៉ោង បន្ទាប់មកប្រញាប់ងើបរួសរាន់ចេញទៅធ្វើការ ជួនកាលមិនបានញុំាអាហារពេលព្រឹកក៏មិនល្អដែរ យូរៗទៅនឹងបណ្តាលក្លាយទៅជាទម្លាប់ ។

មហាសេដ្ឋីហុងកុង លី ជែឆឹង ទោះជាគាត់ចូលគេងម៉ោងប៉ុន្មានក៏ដោយ គាត់តែងតែក្រោកឡើងនៅម៉ោង ៥ និង ៥៩នាទីជារៀងរាល់ព្រឹក បន្ទាប់ពីរៀបចំខ្លួនរួច គាត់តែងអានកាសែត វាយកូនហ្កូលមួយម៉ោង បន្ទាប់មកទៅធ្វើការនៅក្រុមហ៊ុន។ ចុះហេតុអ្វីបានជាគាត់តែងតែក្រោកពីព្រលឹមជាងអ្នកដទៃបែបនេះ ហើយម្តេចក៏ចាត់ទុកពេលវេលាពេលព្រឹកសំខាន់ខ្លាំងម្លេះ?

យោងតាមការសិក្សាស្រាវជ្រាវវិទ្យាស្រាស្ត ផ្នែកខួរក្បាលបានឱ្យដឹងថា ក្រោយពេលដែលក្រោកពីព្រលឹមក្នុងរយៈពេល២ម៉ោង ជាពេលដែលខួរក្បាលអាចបញ្ចេញកម្លាំងច្នៃប្រឌិតបានខ្ពស់បំផុត។

122_uxsi2a

១. ស្រស់ស្រូបអាហារពេលព្រឹកបានគ្រប់គ្រាន់

នៅពេលដែលអ្នកភ្ញាក់ពីព្រលឹម អ្នកអាចធ្វើអាហារពេលព្រឹកដោយស្ងប់ស្ងាត់ ញុំាអាហារបណ្តើរ អានសៀវភៅបណ្តើរ ហើយផឹកកាហ្វេបណ្តើរ ពិតជាពេលវេលាដ៏ល្អ មិនចាំបាច់ប្រញាប់ប្រញាប់ទៅធ្វើការទាំងពោះទទេរនោះឡើយ ។

២. ស្មារតីកាន់តែល្អ

គេតែងនិយាយថា ពេលព្រឹកជាពេលវេលាដែលសំខាន់បំផុត ពេលដែលអាកាសធាតុល្អ ក្រោកពីព្រលឹមងូតទឹក ហើយស្រូបយកខ្យល់អាកាសបរិសុទ្ធ ក៏អាចធ្វើឱ្យអារម្មណ៍ល្អបានដែរ។ មនុស្សជាច្រើនដល់ថ្ងៃចុងសប្តាហ៍ សុទ្ធតែចូលចិត្តគេងដល់ថ្ងៃត្រង់ ហើយពេលក្រោកឡើងបែរជាមានអារម្មណ៍មិនល្អ មិនដូចជាថ្ងៃធម្មតានោះទេ មានអារម្មណ៍ថាមិនស្រលះខ្លួន។

HOW Online Early Riser

៣. ប្រសិទ្ធភាពនៃការប្រមូលផ្តុំស្មារតីរឹតតែខ្ពស់

ឆ្លងកាត់ការគេងគ្រប់គ្រាន់ពេញមួយយប់ ខួរក្បាលអាចត្រលប់មកមានកម្លាំងរស់រវើកឡើងវិញ ពិតណាស់ពេលព្រឹកព្រលឹមគឺជាពេលដែលដ៏ល្អបំផុតក្នុងការផ្ចង់អារម្មណ៍ និងការចងចាំសម្រាប់ខួរក្បាល វាអាចជួយឱ្យអ្នកដោះស្រាយបញ្ហាការសិក្សា និងការងារបានកាន់តែល្អ។

៤ ពេលវេលាកាន់តែច្រើនជាងមុន

អារម្មណ៍ដែលក្រោកពីព្រលឹមគឺយល់ថា ពេលវេលាដែលប្រើប្រាស់ជារៀងរាល់ថ្ងៃហាក់ដូចជាច្រើនជាងការក្រោកយូរ ពីព្រោះក្រោកពីព្រឹក គឺអាចធ្វើរឿងបានច្រើនយ៉ាង។ ឧទាហរណ៍ថា ៖ ថ្ងៃចុងសប្តាហ៍ក្រោកពីព្រលឹមអាច ហាត់ប្រាណ មើលសៀវភៅ ធ្វើម្ហូប ដល់ពេលមកមើលនាឡិការម៉ោងមិនទាន់៩ផង ហើយថែមទាំងធ្វើអ្វីបានម៉ត់ចត់ និងម្តងមួយៗទៀត បែបនេះមិនយល់ថាជីវិតមានការមាមាញឹកខ្លាំងឡើយ។

៥. ស្បែកប្រែទៅជាស្រស់ថ្លា

ការគេងពីព្រលប់ក្រោកពីព្រលឹម នឹងធ្វើឱ្យស្បែកប្រែទៅជាភ្លឺថ្លាជាងមុន រង្វង់ភ្នែកខ្មៅក៏លែងមានទៀតដែរ ពីព្រោះការគេងបានគ្រប់គ្រាន់ធ្វើឱ្យកោសិការខួរក្បាលលូតលាស់បានល្អ។

Woman Waking Up Early

៦. កាន់តែងាយស្រួលក្នុងការរក្សារូបរាងកាយឱ្យបានស្អាត

អ្នកដែលគេងពីព្រលប់ក្រោកពីព្រលឹម គេនឹងមានពេលវេលាច្រើនក្នុងការធ្វើលំហាត់ប្រាណ ព្រោះខ្លាញ់នៅក្នុងខ្លួនរបស់គេត្រូវបានប្រើប្រាស់រហូត មិនងាយមានការកកកុញឡើយ រូបរាងក៏មិនងាយនឹងធាត់ដែរ។ ការក្រោកពីព្រលឹមនេះអាចធ្វើក្រពេញអង់ដូគ្រីនអាចរក្សាតុល្យភាពបាន។

៧. មិនងាយមានជំងឺ អង់ទីគ័រការពារខ្លាំង

ការក្រោកពីព្រលឹមងាយនឹងធ្វើឱ្យចិត្តអារម្មណ៍មានភាពស្រស់ថ្លា និងធ្វើឱ្យអង់ទីគ័រនៅក្នុងខ្លួនរបស់មនុស្សកើតឡើងខ្លាំងដែរ ចំពោះបញ្ហាហានិភ័យជំងឺបេះដូង និងជំងឺសតិអារម្មណ៍នោះក៏អាចមានក្នុងកម្រិតដ៏ទាបដែរ៕

អត្ថបទ ៖ Mythical Bird/Knongsrok