ផ្សិតចំបើង មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងអាចជួយការពារជំងឺផ្សេងៗបានថែមទៀតផង

ផ្សិតចំបើង ជាប្រភេទអាហារដែលមនុស្សទូទៅបានស្គាល់ នៅទីជនបទ ផ្សិតចំបើង គឺប្រជាជនយើង តែដើររកវានៅតាមជម្រុកចំបើង ដើម្បីយកវាមកចម្អិន ធ្វើជាម្ហូបសម្រាប់បរិភោគ។ ផ្សិតចំបើងវាក៏មានរស់ជាតិឆ្ងាញ់ ព្រមទាំងមានគុណប្រយោជន៍ផ្នែកសុខភាពមិនតិចដែរ។ ខាងក្រោមនេះគឺ ជាគុណប្រយោជន៍ត្រួតៗនៅពេលអ្នកបានបរិភោគផ្សិតចំបើង។

១. សម្បូរទៅដោយប្រូតេអ៊ីន

នៅក្នុងផ្សិតចំបើងមានប្រូតេអ៊ីនខ្ពស់គួរសមផងដែរ តែខុសពីស៊ុត វាមិនមានជាតិខ្លាញ់ច្រើននោះទេ ហេតុនេះ គឺមានន័យថាផ្សិតចំបើងវាល្អសម្រាប់អ្នកដែលមាន cholesterol ខ្ពស់ ដែលត្រូវការប្រូតេអ៊ីនសម្រាប់ដំណើរការក្នុងរាងកាយ។ ម្យ៉ាងទៀត ជាតិសរសៃ និងអង់ស៊ីមដែលមាននៅក្នុងផ្សិត វាអាចជួយដំណើរការពេលរំលាយអាហាររបស់យើង និង ប្រូតេអ៊ីដែលមាននៅក្នុងផ្សិតវាក៏ជួយដុតរំលាយ cholesterol នៅក្នុងប្រព័ន្ធរំលាយអាហារបានផងដែរ។

FB_IMG_1465616808018

២. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ផ្សិតចំបើង វាជួយរក្សាអ៊ាំងស៊ុយលីនឱ្យមានស្ថិរភាព សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ជាទូទៅផ្សិតវាមានជាខ្លាញ់ និងកាបូនអ៊ីតត្រាតទាប។ ដោយសារមូលហេតុទាំង២នេះ វាធ្វើឱ្យសរីរៈរបស់យើងផលិតអាំងស៊ុយលីនបានត្រឹមត្រូវ និងធ្វើការបានល្អ ម្យ៉ាងទៀត antibiotic នៅក្នុងផ្សិតវាក៏ជួយបញ្ចៀសពីការបង្កជំងឺពីមេរោគផ្សេងៗបានទៀតផង។

៣. ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម

នៅក្នុងផ្សិតមានផ្ទុក Flavonoids ដែលជាទូទៅ គឺវាជាសារធាតុដែលការពាររាងកាយយើងពីរ៉ាឌីកាល់សេរីដែលមាននៅក្នុងទាំងមជ្ឈដ្ឋានជុំវិញ និងនៅក្នុងខ្លួនរបស់យើង។ មួយវិញទៀត selenium ដែលមាននៅក្នុងផ្សិតវាក៏បានចូលរួមក្នុងដំណើរការនេះផងដែរ។ រ៉ាឌីកាល់សេរីវាអាចជាប្រភេទផ្សែងពុល គ្រឿងស្រវឹង ឬអាហារដែលមានជាតិខ្លាញ់ច្រើន ដែលវាអាចបង្កឱ្យយើងកើតជាជំងឺផ្សេងៗ។

31284f04586ef9b2f724fb61a04e8fbe45c1a7cd

៤. អាចបញ្ចៀសការលូតលាស់របស់កោសិកាមហារីក

ជំងឺមហារីកជាជំងឺដែលពិបាកក្នុងការព្យាបាល ដោយឡែកការបង្កាកុំឱ្យមានជំងឺនេះគឺជាវិធីដ៏ល្អបំផុត។ នៅក្នុងផ្សិតចំបើង វាមានផ្ទុកសារធាតុ beta glucan និង conjugated linoleic acid សារធាតុទាំងពីរនេះវាជួយបង្កាយើងពីការកកើតនៃជំងឺមហារីកក្រពេញប្រូស្តាត និងមហារីកសុដន់។

៥. ជួយដល់ឆ្អឹង

អ្វីដែលធ្វើឱ្យផ្សិតចំបើងជួយដល់ឆ្អឹងនោះគឺជាវីតាមីន D ដែលមាននៅក្នុងផ្សិត ព្រមទាំងកាល់ស្យូម។ នៅក្នុងផ្សិតចំបើងសំបូរទៅដោយសារធាតុទាំងពីរនេះ ដែលមានច្រើនបន្ទាប់ពីខ្លាញ់របស់ថ្លើមត្រី ហើយវាមានតួនាទីក្នុងការជួយការពារ និងការលូតលាស់របស់ឆ្អឹង។

51381297_789402988094926_7144757072754638848_o

៦. ជំនួយដល់គ្រាប់ឈាម

សារធាតុដែកវាជាសារធាតុដែលចំបាច់ក្នុងការផលិតឈាម និងដឹកនាំសារធាតុចិញ្ចឹមរបស់ឈាម។ នៅក្នុងផ្សិតចំបើងក៏សម្បូរផងដែរនូវសារធាតុដែក ហើយវាក៏ជាអាហារសម្រាប់ញុំា ដើម្បីបញ្ចៀសពីជំអឺខ្វះជាតិដែកមួយក្នុងចំណោមអាហារដទៃទៀត។

៨. ល្អសម្រាប់បេះដូង

អ្វីដែលផ្សិតចំបើងល្អសម្រាប់បេះដូងនោះគឺ សារធាតុប៉ូតាស្យូម និងទង់ដែង ដែលមាននៅក្នុងផ្សិតចំបើង។ ជាទូទៅ ទង់ដែងជាសារធាតុដែលប្រើសម្រាប់ការពាររាងកាយពីបាតតេរី ដែលអាចបង្កឱ្យយើងកើតជាជំងឺ ផ្សិតបន្ថែមដោយសារធាតុប៉ូតាស្យូម វាមាននាទីសម្រាប់ជួយគ្រប់គ្រងមុខងាររបស់សរសៃឈាម ដែលធ្វើឈាមរត់បានល្អ ជួយដល់ដំណើរការរបស់បេះដូង៕

អត្ថបទ ៖ Myhtical Bird/Knongsrok