ប្រេងសម្រាប់ចម្អិនម្ហូបមានច្រើនប្រភេទណាស់ ហើយគុណប្រយោជន៍របស់ប្រេងនីមួយៗគឺខុសៗគ្នា ម្យ៉ាងវិញទៀត មិនថាប្រេងអ្វីនោះទេ វាសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរបស់វារៀងៗខ្លួន សម្រាប់ប្រើក្នុងការចម្អិនម្ហូប។ ក្នុងនេះដែរ ប្រេងសណ្តែកដី វាត្រូវបានគេស្គាល់ និងបានយកទៅប្រើប្រាស់ក្នុងការចម្អិនម្ហូប ព្រមទាំងប្រើប្រាស់ជាឱសថបុរាណថែមទៀតផង ហើយទាំងនេះវាជាអ្វីដែលយើងគួរដឹងអំពីប្រេងសណ្តែកដែលផ្តល់ទៅឱ្យសុខភាពរបស់យើង ៖
១. សារធាតុចិញ្ចឹមដែលវាផ្ទុក
នៅក្នុងប្រេងសណ្តែកមានផ្ទុកនូវ …
- កាឡូរី 119
- ខ្លាញ់ 14g
- Saturated fat 2.3g
- Monounsaturated fat 6.2g
- Polyunsaturated fat 4.3g
- វីតាមីន E 11% នៃតម្រូវការប្រចាំថ្ងៃ
- Phytosterols 27.9mg
២. សម្បូរទៅដោយវីតាមីន E
គ្រាន់តែមួយស្លាបព្រា នៃប្រេងសណ្តែកដី វាផ្ទុកវីតាមីន E ដល់ទៅ11% នៃតម្រូវការប្រចាំថ្ងៃរបស់មនុស្សម្នាក់ ៗ ហើយវីតាមីនEនេះវាចូលរួមក្នុងដំណើរការមុខងារជាច្រើននៅក្នុងរាងកាយ។ ជាទូទៅវីតាមីន E វាដើរតួជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងការងាររាងកាយរបស់យើងពីរ៉ាឌីកាល់សេរីនៅមជ្ឍដ្ឋានខាងក្រៅដែលអាចប៉ះពាល់ដល់រាងកាយយើង។
៣. កាត់បន្ថយជំងឺបេះដូង
ប្រេងសណ្តែកដី វាមានទាំង ប្រភេទខ្លាញ់ monounsaturated និង polyunsaturated ខ្លាញ់ទាំងពីរប្រភេទនេះ វាត្រូវបានគេសិក្សា បង្ហាញឱ្យឃើញថា មានសមត្ថភាពអាចកាត់បន្ថយអាត្រានៃការកកើតនៃជំងឺបេះដូងបាន។ ហើយខ្លាញ់ទាំងពីរនេះ វាអាចបញ្ចៀសនៃហេតុដែលបង្កឱ្យកើតជំងឺបេះដូង ដូចជា វាអាចកាត់បន្ថយ cholesterol និង triglycerides នៅក្នុងសរសៃឈាមបាន ដែលនេះវាជាហេតុដែលអាចបង្កទៅជាជំងឺបេះដូងដែរ។
៤. បង្កើនសមត្ថភាព អាំងស៊ុយលីន
តាមការសិក្សា ប្រភេទខ្លាញ់ទាំងពីរដែលមាននៅក្នុងប្រេងសណ្តែកដី វាអាចជួយដល់ការគ្រប់គ្រងកម្រិតស្ករក្នុងឈាមចំពោះមនុស្សដែលមានជំងឺទឹកនោមផ្អែមបាន។ ការប្រើប្រាស់ប្រភេទខ្លាញ់ បូកផ្សំជាមួយកាបូនអ៊ីដ្រាត វាអាចកាត់បន្ថយការស្រូបយកស្ករនៅក្នុងពោះវៀនតូចចូលទៅក្នុងសរសៃឈាមបានយ៉ាងល្អ។
៥. មានផ្ទុក Omega 6
Omega 6 ជាប្រភេទខ្លាញ់ក្នុងក្រុម polyunsaturated fat ដែលប្រភេទខ្លាញ់នេះ វាមានសារៈសំខាន់ណាស់សម្រាប់រាងកាយរបស់យើង វាត្រូវបានស្រូបយកតាមអាហារ ទាំងស្រុងដោយរាងកាយរបស់យើងមិនអាចផលិតខ្លាញ់ប្រភេទនេះបាននោះទេ។ Omega 6 fatty acids វាមានមុខងារចូលរួមក្នុងការសាងសង់ និងអភិវឌ្ឍន៍រូបរាងកាយរបស់យើង ជាពិសេសនៅត្រង់ផ្នែកខួរក្បាលមនុស្សតែម្តង៕
អត្ថបទ ៖ Mythical Bird/Knongsrok