កាបូបលុយដែលអ្នកប្រើប្រាស់ មិនចេះតែប្រើតាមចិត្តនោះទេ បើតាមក្បួនហុងស៊ុយគឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ហើយត្រូវតែប្រកាន់ខ្ជាប់នៅការអនុវត្ត ៤ ចំណុចខាងក្រោមនេះ បើអ្នកចង់បានលាភហូរចូល៖
៤) ជ្រើសរើសពណ៌
ការជ្រើសរើសពណ៌គឺជារឿងសំខាន់មួយ នៅក្នុងក្បួនហុងស៊ុយ ដោយពណ៌ ៥ នេះ នឹងនាំផលល្អដល់ជីវិតការងារ និងការរកស៊ី ក្នុងនោះមានដូចជាពណ៌ខ្មៅ ត្នោត ក្រហម ខៀវ និងលឿង ដែលអ្នកអាចជ្រើសរើសយកមកប្រើប្រាស់មួយបាន។
៣) កុំឲ្យនិងទទួលយកពីគេ
កាបូបលុយហាមផ្តាច់កុំឲ្យប្រគល់ឲ្យអ្នកដទៃយកទៅប្រើត ឬអ្នកទទួលយកពីគេមកប្រើប្រាស់។ តាមក្បួនអ្នកនឹងជួបសំណាងមិនល្អ ពោលគ្មានលាភណាដែលឆ្លងពីគេមកតាមកាបូបលុយបានឡើយ។ ទន្ទឹមនេះ បើអ្នកប្រគល់ឲ្យគេ នោះស្មើនឹងអ្នកប្រគល់លាភទៅឲ្យគេដូចគ្នា។
២) ត្រូវតែរៀបចំកាបូបលុយឲ្យមានរបៀបរៀបរយ
កន្លែងផ្ទុកទ្រព្យ បើរៀបចំមិនបានស្អាតបាត ឬគ្មានរបៀបរៀបរយ ស្មើនឹងលុយនោះគ្មានភាពស្ថិតស្ថេរដូចគ្នា។ បើចង់បានលុយចូលកាបូបពេញៗ តាមក្បួនអ្នកមានគេយកចិត្តទុកដាក់ចំណុចនេះណាស់ មិនចេះតែបត់លុយ ទុកលុយបែបរញ៉េរញ៉ៃនោះទេ។
១) ទុកលុយ ២ ដុល្លារក្នុងកាបូបលុយ
សន្លឹកក្រដាស ២ ដុល្លារ ជារបស់នាំលាភ ដែលពិបាករក តែបើអ្នកមាន គួរតែទម្លាប់ដាក់ក្នុងកាបូបជាប្រចាំ។ គេជឿថា វានឹងនាំសំណាងដល់អ្នក ហើយមានមនុស្សល្អមកចូលក្បែរអ្នកជានិច្ច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក