កាលពី១០ឆ្នាំមុន ប្រទេសកម្ពុជាមានសួនកម្សាន្តដ៏ល្បីមួយនៅកណ្តាលក្រុងភ្នំពេញ នោះគឺសួនកម្សាន្ត Dreamland ដែលជាកន្លែងលេងដ៏សប្បាយរីករាយសម្រាប់ក្មេងៗ និងមនុស្សធំ ព្រោះវាមានបំពាក់ឧបករណ៍លេងជាច្រើនប្រភេទសម្រាប់តម្រូវវ័យ ថែមទាំងជាកន្លែងសម្រាកលំហែអមដោយរុក្ខជាតិ និងភ្លើងពណ៌រៀបចំយ៉ាងស្អាតទៀតផង។
កន្លែងកម្សាន្តដ៏រំភើបរីករាយមួយនេះ បានធ្វើឲ្យយើងបង្កើតស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗជាមួយមិត្តភ័ក្ដិ គូសង្សារ ឬក្រុមគ្រួសារជាដើម តែក្រោយមកសួនកម្សាន្តនេះត្រូវបានបិទដំណើរការលែងធ្វើជាសួនកម្សាន្តនោះទេ ដោយដីទីនោះត្រូវមានគម្រោងសាងសង់អគារដ៏ធំមួយ និងខ្ពស់បំផុតនៅប្រទេសកម្ពុជា។
ត្បិតតែសួនកម្សាន្តនេះដំណើរការបានរយៈពេលខ្លីក៏ពិតមែន តែវាបានផ្តល់នូវអនុស្សាវរីយ៍ជាច្រើនដល់ក្មេងៗជំនាន់នោះ នឹកឃើញហើយសែនស្រណោះមែនទែន។
ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏ពិសេសមួយនេះ តោះមកទស្សនារូបភាពចាស់ៗនៃសួនកម្សាន្ត Dreamland មួយនេះទាំងអស់គ្នាដូចខាងក្រោម ៖