ផ្នែកទាំង ៧ លើរាងកាយ បើចេះតែរមាស់ញឹកញាប់ ប្រញាប់ទៅរកពេទ្យជាបន្ទាន់!

ប្រសិនអ្នកកត់សម្គាល់ឃើញថាផ្នែកមួយក្នុងចំណោមផ្នែកទាំង ៧ លើរាងកាយ ដូចបង្ហាញខាងក្រោម មានសភាពរមាស់ញឹកញាប់ នោះសូមអ្នកប្រញាប់ទៅរកពេទ្យជាបន្ទាន់ ដើម្បីពិគ្រោះ ព្រោះជៀសវាងការកើតមានបញ្ហាធ្ងន់ធ្ងរទៅពេលបន្ទាប់៖

៧) រមាស់តំបន់ខាងក្រោម

1

តំបន់ប្រដាប់ភេទ បើអ្នកឧស្សាហ៍ជួបបញ្ហារមាស់ញឹកញាប់ វាក៏ជាបញ្ហាប្រឈមមួយដែរ។ សម្រាប់ស្រ្តីអាចជារោគសញ្ញានៃជំងឺមហារីកមាត់ស្បូន បើគ្មានការព្យាបាលទាន់ពេល វាអាចវិវត្តទៅកាន់តែធ្ងន់ធ្ងរ។

៦) រមាស់ភ្នែក

2

នោះក៏ដោយសារតែមុខងារនៃថ្លើមថយចុះ នាំឲ្យអសមត្ថភាពក្នុងការបន្សាបជាតិពុល ជាហេតុនាំឲ្យជាតិពុលជាប់ទ្រឹងក្នុងខ្លួន ហើយអ្នកងាយនឹងឡើងរមាស់ភ្នែក។

៥) រមាស់ត្រចៀក

ភាគច្រើនជារោគសញ្ញានៃជំងឺរលាកត្រចៀកផ្នែកខាងក្នុង ដែលអ្នកក៏គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដែរ ព្រោះបើទុកយូរអាចវិវត្តទៅការបាត់បង់សមត្ថភាពនៃការស្តាប់។

៤) រមាស់បាតជើង

3

ជារោគសញ្ញាជំងឺទឹកនោមផ្អែម ដែលអ្នកមានអារម្មណ៍ថារមាស់បាតជើងឥតឈប់។ នៅពេលដែលជាតិស្ករក្នុងឈាមកើនឡើងនៅរយៈពេលយូរ វាធ្វើឲ្យមានបញ្ហាទៅផ្នែកសរសៃឈាមនៅត្រង់ជើង ដែលបណ្តាលឲ្យរមាស់បែបហ្នឹងហើយ។

៣) រមាស់ស្បែក

ថ្លើមនិងតម្រងនោមអ្នកប្រាកដជាមានបញ្ហាហើយ ទើបនាំឲ្យស្បែកឡើងរមាស់ ឬឡើងកន្ទួលក្រហមជាបន្តបន្ទាប់។ មូលហេតុមកពីជាតិពុលនិងកាកសំណល់ក្នុងរាងកាយ មិនត្រូវបានកម្ចាត់ចោល នាំឲ្យវាបង្ខំចេញមកខាងក្រៅ ទើបអ្នកឡើងរមាស់ស្បែក។

២) រមាស់ច្រមុះ

4

អាចជាជំងឺរលាកច្រមុះ នៅពេលអាកាសធាតុប្រែប្រួល សំណើមក្នុងច្រមុះក៏មានការប្រែប្រួលដែរ។ អ្នកអាចនឹងងាយហៀរសំបោ ឬងាយកណ្តាស់ញឹកញាប់។

១) រមាស់ទ្រូង

សម្រាប់មនុស្សស្រី បើរមាស់ទ្រូង ឡើងកន្ទួលក្រហម អាចប្រឈមនឹងជំងឺមហារីកសុដន់ ដែលអ្នកគួរតែមានការប្រុងប្រយ័ត្ន ហើយទៅជួបគ្រូពេទ្យផ្នែកជំនាញជាបន្ទាន់៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក