អាងចិញ្ចឹមត្រីត្រូវដាក់ទីតាំង ៦ នេះ បើដាក់ខុស ប្រយ័ត្ននាំសំណាងមិនល្អចូលផ្ទះ

នៅពេលដែលជ្រើសរើសទីតាំងដាក់អាងចិញ្ចឹមត្រី អ្នកក៏ត្រូវច្បាស់លាស់ដែរថា នឹងដាក់នៅទីតាំងដែលល្អផ្អែកតាមក្បួនហុងស៊ុយ មិនមែនចេះតែដាក់នោះទេ ព្រោះអាចនាំសំណាងមិនល្អដល់ម្ចាស់ផ្ទះឬម្ចាស់ស្ថាប័ននោះ។

៦) កុំដាក់អាងចិញ្ចឹមត្រីដោយក្រោយសាឡុង

1

តាមក្បួនហុងស៊ុយដោយសារតែអាងចិញ្ចឹមត្រី វាមានភាពរឹងមាំ អ៊ីចឹងបើដាក់នៅខាងក្រោយសាឡុងនៃបន្ទប់ទទួលភ្ញៀវ ដែលជាកន្លែងត្រូវការស្ថិរភាព នោះនឹងនាំឲ្យគ្រួសារកើតមានជម្លោះជារឿយៗ។

៥) កុំដាក់អាងចិញ្ចឹមត្រីនៅផ្លូវចូលឬក្បែរបង្គន់

វាជារបស់ហុងស៊ុយ អ៊ីចឹងបើដាក់ក្បែរបង្គន់ ជាកន្លែងដែលផ្ទុកខ្យល់មិនល្អ មានថាមពលអវិជ្ជមាន នោះវាមិនសមស្របគ្នាទេ ពោលនឹងជះឥទ្ធិពលដល់សំណាង និងវិបុលភាពនៃក្រុមគ្រួសារដូចគ្នា។

៤) កុំដាក់អាងចិញ្ចឹមត្រីទល់មុខចង្រ្កាន

Ice_screenshot_20210622 134406

ផ្ទះបាយជាកន្លែងដែលគេហៅថា ធាតុភ្លើង បែបនេះទឹកនិងភ្លើងមិនគួរនៅក្បែរគ្នាទេ។ វានឹងបង្កើតថាមពលផ្ទុយគ្នា នាំឲ្យសមាជិកក្នុងផ្ទះអាចជួបបញ្ហាសុខភាព ឬកើតជំងឺឈឺថ្កាត់នានា។

៣) កុំដាក់អាងចិញ្ចឹមត្រីនៅមុខឬក្រោមអាសនៈ

Ice_screenshot_20210622 134410

កុំដាក់នៅខាងក្រោមឬមុខអាសនៈ ដែលយើងតាំងរូបសំណាកព្រះ។ តាមក្បួនប្រៀបដូចជា ធ្វើឲ្យព្រះដែលនាំទ្រព្យសម្បត្តិធ្លាក់ចូលទឹក ហើយអំណាចនៃទ្រព្យក៏ប្រឈមទៅរកភាពក្ស័យធន។

២) កុំដាក់អាងចិញ្ចឹមត្រីនៅមាត់ទ្វារ

ទ្វារជាតំបន់សំខាន់ ដែលជាលំហូរខ្យល់ចេញចូលនៃផ្ទះ ហើយមួយផ្សេងទៀតវាពិបាកនឹងប៉ះពាល់ការចេញចូលរបស់មនុស្សថែមទៀត។ ល្អបំផុតគួរដាក់វានៅកណ្តាលបន្ទប់ទទួលភ្ញៀវ ក្នុងទិសដៅដែលពេលដើរទៅសមស្របគ្នា មិនបញ្រ្ចាសអាចនាំឲ្យប៉ះទង្គិច។

១) កុំដាក់អាងចិញ្ចឹមត្រីក្នុងបន្ទប់គេង

Ice_screenshot_20210622 134540

និយាយពីក្បួនហុងស៊ុយ ការដែលដាក់វាក្នុងបន្ទប់គេង សម្រាប់អ្នកមានគ្រួសារ នឹងនាំឲ្យប្តីប្រពន្ធរមែងទាស់ពាក្យពេចន៍គ្នា ហើយងាយនឹងបែកបាក់ដោយសារអ្នកទីបី៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក