៣ ប្រការដែលជួយអោយគ្រួសាររុងរឿង មានទ្រព្យសម្បត្តិហូរហៀរ

គ្រួសារកាន់តែរីកចម្រើន ដោយសារតែការឧស្សាហ៍ព្យាយាម និងសន្សំប្រាក់។ ទ្រព្យសម្បត្តិរបស់គ្រួសារបានប្រមូលផ្ដុំកាន់តែច្រើនឡើងៗ ដោយសារជីវភាពបានប្រសើរឡើង។ ដូច្នេះសមាជិកម្នាក់ៗនៅក្នុងគ្រួសារគឺសុទ្ធតែជាអ្នកទទួលខុសត្រូវចំពោះហរិញ្ញវត្ថុគ្រួសារ។ ក្នុងនោះមានប្រការ៣យ៉ាងដែលអាចជួយអោយគ្រួសាររុងរឿងតជំនាន់៖

Cover Copy

១.ភាពសុខដុម៖ ភាពរុងរឿងក្នុងគ្រួសារមិនអាចបំបែកចេញពីភាពសុខដុមរមនារបស់សមាជិកគ្រួសារបានទេ។ គ្រួសារដែលមានភាពសុខដុមរមនាគឺជាមូលដ្ឋាននៃគ្រួសារដែលមានតែបរិយាកាសស្និទ្ធស្នាល និងការអនុគ្រោះ។ ទំនាក់ទំនងគ្រួសារមិនចុះសម្រុងនឹងប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់សមាជិកម្នាក់ៗ។ ដូច្នេះបរិយាកាសគ្រួសារដែលចុះសម្រុងគ្នានិងសមាជិកគ្រួសារចុះសម្រុងនឹងគ្នាគឺជាកត្តាសំខាន់ដើម្បីកសាងគ្រួសារមួយឱ្យរីកចម្រើនទៅមុខបាន។

IMG_4865

២.ចិត្តអាណិតអាសូរ៖ ភាពស្មោះត្រង់គឺជាមូលដ្ឋានគ្រឹះនៃភាពជាមនុស្ស ដែលជាមេរៀនដំបូងដែលមនុស្សគ្រប់គ្នាត្រូវតែដឹង។ បុគ្គលដែលចិត្តអាក្រក់អាចនឹងមានជីវិតល្អឥឡូវនេះ ប៉ុន្តែនឹងត្រូវទទួលផលអាក្រក់នៅពេលក្រោយ។ កាលណាកូនៗមិនគោរពឪពុកម្តាយ និងអ្នកដទៃនោះសីលធម៌គ្រួសារនឹងធ្លាក់ចុះ។ ការគោរព គឺជាសីលធម៌មូលដ្ឋានដែលបុគ្គលគ្រប់រូបគួរតែមានជាចាំបាច់។ លុះត្រាសមាជិកមានចិត្តអាណិតអាសូរចំពោះគ្នាទៅវិញទៅមក ចេះអោយតម្លៃគ្នា នោះទើបគ្រួសារមួយអាចរក្សាបាននូវភាពស្ងប់សុខ និងសុភមង្គល។

IMG_4864

៣.ចេះទុកដាក់៖ មិនថាគ្រួសារអ្នកមានយ៉ាងណាទេ បើខំប្រឹងតែចាយលុយ មិនយូរមិនឆាប់គ្រួសារនោះនឹងធ្លាក់ខ្លួនក្រ។ គ្រួសារកាន់តែរីកចម្រើន ដោយសារការសន្សំប្រាក់ ដោយសារតែការឧស្សាហ៍ព្យាយាម និងសន្សំប្រាក់ ទ្រព្យសម្បត្តិរបស់គ្រួសារបានប្រមូលផ្ដុំកាន់តែច្រើនឡើងៗ ដោយសារជីវភាពបានប្រសើរឡើង។ ភាពឧស្សាហ៍ព្យាយាម និងសន្សំសំចៃ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍គ្រួសារ ដរាបណាមនុស្សគ្រប់រូបក្នុងគ្រួសារអនុវត្តទម្លាប់ល្អទាំងនេះ គ្រួសារនឹងបន្តអភិវឌ្ឍតដល់អ្នកជំនាន់ក្រោយ៕