ទំនុកចិត្តគឺជានិស្ស័យពិសេសរបស់ស្ត្រី ដែលវាមានសារៈសំខាន់ជាងសម្រស់ខាងក្រៅទៅទៀត។ តាមពិតទៅមនុស្សស្រី មិនចាំបាច់មានរូបរាងស្អាត ឬ តុបតែងខ្លួនឲ្យស្អាត ដើម្បីភាពទាក់ទាញនោះទេ ព្រោះអោយតែអ្នក មានទំនុកចិត្តលើខ្លួនឯងនោះ អ្នកអាចយកឈ្នះចិត្តមនុស្សគ្រប់គ្នាបានយ៉ាងងាយ ជាពិសេសគឺមនុស្សប្រុស។ ខាងក្រោមនេះជាប្រភេទមនុស្សស្រីដែលមានអ្វីពិសេសលើសពីរូបសម្រស់ដែលខ្លួនមាន៖
១.ស្ត្រីឱ្យតម្លៃខ្លួនឯង៖ អ្វីដែលសំខាន់បំផុតនោះគឺអ្នកគួរតែមើលឃើញខ្លួនឯងជាមនុស្សមានតម្លៃ និងសក្ដិសមនៃការគោរព។ ក្នុងនាមជាមនុស្សស្រី កុំមានភាពរញ៉េរញ៉ៃ ឬ ធ្វេសប្រហែស សូម្បីតែនៅម្នាក់ឯងក៏ដោយ។ អ្នកត្រូវដឹងថាការថែរក្សាខ្លួនអ្នកគឺជាលក្ខខណ្ឌចាំបាច់ដើម្បីក្លាយជាមនុស្សទាក់ទាញ។ មិនថាអ្នករវល់យ៉ាងណាក៏ត្រូវឆ្លៀតពេលមើលថែខ្លួនដែរ ទាំងផ្លូវកាយ និងផ្លូវចិត្ត។
២.ស្ត្រីសុទិដ្ឋិនិយម៖ ស្ត្រីដែលមានចិត្តសប្បុរស និងមានគោលបំណង ទស្សនវិស័យវិជ្ជមានលើជីវិត គឺជាអ្វីដែលធ្វើឱ្យស្ត្រីពិសេសបំផុត។ សុទិដ្ឋិនិយមនិងសេចក្តីស្រឡាញ់នៃជីវិតរបស់ពួកគេជួយឱ្យពួកគេតែងតែបញ្ចេញពន្លឺវិជ្ជមានទាក់ទាញភ្នែកទាំងអស់ និងទាក់ទាញដួងចិត្តរបស់បុរសគ្រប់រូប។ ការនៅក្បែរមនុស្សស្រីដែលមានតម្លៃខ្លួនឯងទាប និងអវិជ្ជមានប្រាកដជាមានឥទ្ធិពលមិនល្អលើបុរស។ ហេតុនេះហើយបានជាបុរសចង់រៀបការជាមួយមនុស្សស្រីដែលមានសុទិដ្ឋិនិយម និងស្រលាញ់ជីវិតខ្លួនឯង។
៣.ស្ត្រីដែលមានទំនុកចិត្ត៖ ទំនុកចិត្តគឺជានិស្ស័យពិសេសរបស់ស្ត្រី។ មិនចាំបាច់មានរូបរាងស្អាតឬតុបតែងខ្លួនគ្រប់ពេលនោះទេ ឲ្យតែអ្នកមានទំនុកចិត្តលើខ្លួនឯងនោះអ្នកអាចយកឈ្នះចិត្តអ្នកណាម្នាក់បានដោយងាយ។ បុរសទទួលស្គាល់ថាពួកគេត្រូវបានទាក់ទាញដោយមនុស្សស្រីដែលមានទំនុកចិត្តលើខ្លួនឯង។ ពួកគេមានអារម្មណ៍សុវត្ថិភាពខ្លាំងណាស់ពេលនៅជាមួយមនុស្សស្រីបែបនេះ ព្រោះគេជឿថានាងគឺជាមនុស្សស្រីដែលពូកែ។ ដើម្បីរក្សាចិត្តបុរស ស្ត្រីត្រូវតែមានការចុះសម្រុងគ្នានៃសម្រស់ខាងក្រៅ និងភាពស្រស់ស្អាតខាងវិញ្ញាណ។ ធ្វើជាខ្លួនឯង មានទំនុកចិត្ត សុទិដ្ឋិនិយម ស្រលាញ់ខ្លួនឯងជានិច្ច នោះហើយជាគន្លឹះនៃសុភមង្គល៕