មនុស្សមិនអាចជ្រើសរើសលុយ តែលុយចេះជ្រើសរើសមនុស្ស! លុយចូលចិត្តនៅក្បែរមនុស្ស ៣ នេះណាស់

ចំណេះដឹងគឺជាមគ្គុទ្ទេសដែលអាចនាំអ្នកទៅកាន់ផ្លូវត្រូវ។ មនុស្សដែលខំធ្វើការតែគ្មានចក្ខុវិស័យ ឬ ចំណេះដឹងច្បាស់លាស់គឺនឹងពិបាកទៅហួសដែនកំណត់របស់ខ្លួនណាស់។ មនុស្សអាចរកលុយបានតែក្នុងចក្ខុវិស័យរបស់ពួកគេប៉ុណ្ណោះ ជាពិសេសទាល់តែអ្នកស្ថិតនៅក្នុងប្រភេទមនុស្សទាំង៣នេះ ទើបលុយចូលចិត្តនៅជាមួយអ្នក។

Cover Copy

១.មនុស្សដែលខិតខំធ្វើការ៖ អ្នកមានប្រាកដជាអ្នកឧស្សាហ៍ព្យាយាមដែលអាចស៊ូទ្រាំនឹងការលំបាកបានគ្រប់បែបយ៉ាង។ កុំគិតថាអ្នកមានអង្គុយបើកមាត់រង់ចាំទ្រព្យសម្បត្តិនោះ វាគឺមិនពិតទេ។ លុយត្រូវការអោយមនុស្សធ្វើការអនុវត្តយ៉ាងលំបាកដើម្បីទទួលបានវា។ នៅពេលអ្នកធ្វើការខ្លាំង អ្នកនឹងប្រមូលបទពិសោធន៍ និងទ្រព្យសម្បត្តិបានច្រើនទៅតាមនោះ។ មនុស្សដែលមានមហិច្ឆតា និងប៉ិនប្រសប់ ប៉ុន្តែខ្ជិល ប្រាកដជាមិនជោគជ័យឡើយ។

IMG_4847

២.មនុស្សចេះកែលម្អចក្ខុវិស័យរបស់ខ្លួនជានិច្ច៖ មនុស្សអាចរកលុយបានតែក្នុងចក្ខុវិស័យរបស់ពួកគេ។ ដូច្នេះបើអ្នកចង់រកលុយបានច្រើន អ្នកត្រូវតែបង្កើនការយល់ឃើញរបស់អ្នក និងពង្រីកចំណេះដឹងរបស់អ្នក។ នៅពេលអ្នកបង្កើនចំណេះដឹងរបស់អ្នក និងពង្រីកការយល់ដឹងរបស់អ្នក អ្នកអាចរកលុយបានច្រើនជាងមុន និងងាយស្រួលជាងមុន។ អ្នកដែលមានចរិតក្រអឺតក្រទម មិនព្រមពង្រីកចំណេះដឹង នឹងនៅតែធ្វើរឿងដដែលៗរហូត នោះជីវិតប្រាកដជាគ្មានភាពរីកចម្រើនទេ។

IMG_4848

៣.ប្រកាន់នូវសីលធម៍ជាចម្បង អ្នកនឹងមានជីវិតរុងរឿង៖ ក្នុងមួយជីវិតនេះមានអ្នករកចំណូលបានច្រើនមួយរយៈ ប៉ុន្តែច្រើនតែពិបាកក្នុងការរក្សាចំណូលទាំងនោះ។ នៅទីបញ្ចប់ អ្នកមិនអាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់អ្នក ហើយបាត់បង់វាទាំងអស់។ អ្វីៗក្នុងលោកនឹងដំណើរការទៅតាមច្បាប់ធម្មជាតិ ហើយធម្មជាតិនឹងដឹកនាំមនុស្សទៅរករឿងល្អ។ មានតែតាមរយៈការធ្វើការដោយស្មោះត្រង់ និងប្រកបដោយក្រមសីលធម៌ ទើបយើងអាចនាំមកនូវផលប្រយោជន៍ដល់អ្នកដទៃ និងសម្រាប់ជីវិតខ្លួនឯង៕

IMG_4843