មនុស្សដែលធុញទ្រាន់នឹងការចូលរួមសង្គម និងចូលចិត្តនៅម្នាក់ឯង ច្រើនតែជាមនុស្សពិសេស

ធម្មជាតិនៃអន្តរកម្មសង្គមគឺជាការផ្លាស់ប្តូរផលប្រយោជន៍មនុស្សម្នាក់ៗនឹងយកអ្វីដែលគាត់ត្រូវការ ហើយមានមនុស្សមិនច្រើនទេដែលអាចសម្រេចបាននូវភាពអាស្រ័យខាងវិញ្ញាណ។ ជាទូទៅ យើងតែងតែសង្កេតឃើញថាមនុស្សមួយចំនួនគាត់មិនចូលចិត្តបរិយាកាសដែលមានមនុស្សច្រើននោះទេ ឧទាហរណ៍ដូចជាការងារសង្គម ឬ ពិធីជប់លាងផ្សេងៗ។ តែតាមពិតទៅវាមិនមែនជារឿងអាក្រក់នោះទេ ព្រោះថាអ្នកដែលមានអត្តចរិតបែបនេះច្រើនត្រូវបានគេប៉ាន់ស្មានថាមិនមែនជាមនុស្សធម្មតា ពោលគឺមានលក្ខណៈពិសេសជាងមនុស្សដទៃ។ ខាងក្រោមនេះជាចំណុចមួយចំនួនដែលពួកគាត់មាន៖

Cover Copy

១.មនុស្សដែលមាន IQ ខ្ពស់ចូលចិត្តនៅម្នាក់ឯង៖ ការស្រាវជ្រាវផ្លូវចិត្តបង្ហាញថា មនុស្សដែលមាន IQ ខ្ពស់ ច្រើនតែចូលចិត្តរស់នៅម្នាក់ឯង។ ពួកគេមិនដែលចង់មានទំនាក់ទំនងសង្គមស្មុគស្មាញនោះទេ ពីព្រោះការយកចិត្តទុកដាក់លើរឿងទាំងនោះនឹងធ្វើឱ្យពួកគេមិនពេញចិត្តនឹងជីវិតមួយនេះ។ មនុស្សដែលមាន IQ ខ្ពស់មានភាពសេពគប់ជាមួយអ្នកជុំវិញខ្លួន ពួកគេអាចវិភាគអ្វីដែលអ្នកកំពុងគិត និងអ្វីដែលអ្នកនឹងធ្វើភ្លាមៗ។ ប៉ុន្តែដើម្បីឱ្យសមស្របនឹងបរិយាកាសទូទៅ ពួកគេនឹងត្រូវធ្វើពុតជាមិនដឹងមិនលឺ។

Photo_2025 01 09_12 35 15

២.មានការយល់ដឹងពីកម្រិតនៃការទំនាក់ទំនងសង្គម៖ ភាគច្រើនដើម្បីប្តូរនៅក្នុងការចូលទៅក្នុងសង្គម វាតែងតែងាយនឹងមានជម្លោះ ឬ ការប្រកួតប្រជែង។ ដូច្នេះមនុស្សដែលឆ្លាតនឹងមិនចូលសង្គមទូទៅនោះទេ ហើយគេនឹងព្យាយាមកំណត់ទំនាក់ទំនងសង្គមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

៣.មិនចូលចិត្តសំលេងរំខាន៖ មានមនុស្សខ្លះដែលមិនចូលចិត្តសំឡេងរំខាន និងចូលចិត្តនៅស្ងៀមម្នាក់ឯងជាង។ នៅក្នុងបរិយាកាសដែលមានសំឡេងរំខាន ពួកគេមានអារម្មណ៍មិនស្រួលខ្លាំង ថប់បារម្ភ និងឆាប់ខឹង។ លុះពេលពួកគេត្រឡប់ទៅសភាពស្ងប់ស្ងាត់វិញ ទើបពួកគេមានអារម្មណ៍ស្រួលខ្លួន និងមានសន្តិភាពផ្លូវចិត្ត។ មនុស្សខ្លះចូលចិត្តនៅម្នាក់ឯងបន្ទាប់ពីពេញវ័យ ព្រោះពួកគេយល់ថា បរិកាសខាងក្រៅគឺពិតជាស្មុគស្មាញ និងអាប់អួរ ដូច្នេះការជ្រើសរើសរស់នៅដោយស្ងៀមស្ងាត់គឺជាសន្តិភាពផ្លូវចិត្តដ៏ល្អបំផុត៕

Photo_2025 01 09_12 35 22