រូបមន្តធម្មជាតិយកទៅណាអស់! វិធីសាមញ្ញ ៤ អាចដោះស្រាយបញ្ហាប្រេះកែងជើងយ៉ាងមានប្រសិទ្ធភាព

នៅពេលដែលអ្នកស្ថិតនៅទីតាំងត្រជាក់យូរពេក ឬប្រើប្រាស់ស្បែកជើងឃ្លុបជិតយូរពេក ក៏អាចនាំឲ្យកើតបញ្ហាប្រេះកែងជើង។ ជាពិសេសសម្រាប់នារីៗបើជួបបញ្ហានេះ ពេលពាក់ស្បែកជើងកែង គឺពិបាកមើលខ្លាំងណាស់ វាមិនរលោងស្អាតដូចគេនោះទេ។

យ៉ាងណាអត្ថបទនេះ យើងសូមបង្ហាញពីរូបមន្តធម្មជាតិ ៤ អាចបំបាត់បញ្ហាប្រេះកែងជើងយ៉ាងមានប្រសិទ្ធភាព ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំអ្វីមកលាបឡើយ៖

៤) ក្រូចឆ្មារ

ดูแลส้นเท้าแตก

ច្របាច់ក្រូចឆ្មារមកក្នុងទឹកក្ដៅឧណ្ហ៍ៗ" (ប្រសិនមានប្រេងអូលីវសូមលាយវាចូល) ហើយត្រាំជើងរបស់អ្នកទៅក្នុងនោះរយៈពេល ១០-១៥ នាទី។ រួចព្យាយាមដុសខាតតំបន់ដែលប្រេះ ដោយយកក្រូចឆ្មារមកត្រដុសក៏បាន នោះវានឹងជួយកម្ចាត់ចោលនូវកោសិកាដែលខូចនោះចេញហើយ។

៣) ម្សៅ Baking Soda ជាមួយទឹកដោះគោស្រស់

Ice_screenshot_20210621 115636

លាយទឹកដោះគោស្រស់ ២ កែវ ជាមួយម្សៅ Baking Soda ២ ស្លាបព្រា រួចត្រាំជើងរបស់អ្នកទៅក្នុងនោះយ៉ាងហោចណាស់ ១០ នាទី ហើយលាងជម្រះវាចេញជាមួយទឹកក្ដៅឧណ្ហ៍ៗ។ អ្នកដែលមានក្រចកជើងមិនសូវស្អាត ក៏អាចដុសលាងជាមួយវានេះបានដែរ។

២) ទឹកដោះគោជូរ

Ice_screenshot_20210621 115640

ប្រើទឹកដោះគោជូរ មកលាបពាសពេញតំបន់កែងជើងដែលប្រេះ បន្ទាប់មកទុកវាចោលរយៈពេល ៣០ នាទីហើយលាងសម្អាតទឹកចេញ។ អ្នកនឹងមានអារម្មណ៍ថាកែងជើងហាក់មានសភាពទន់ជាងមុន នៅការប្រើប្រាស់លើកដំបូង។ អនុវត្ត ៣-៤ លើកអ្នកនឹងឃើញប្រសិទ្ធភាព។

១) ប្រេងដូង

Ice_screenshot_20210621 115646

យកប្រេងដូងទៅម៉ាស្សាលើទីតាំងដែលប្រេះ បន្ទាប់មកទុកវាចោលមួយយប់ ឬអ្នកអាចពាក់ស្បែកជើង ឬស្រោមជើងទៅធ្វើការធម្មតា។ ប្រេងដូងនឹងជួយបំប៉នស្បែកឲ្យមានសំណើម ហើយជួយព្យាបាលស្នាមប្រេះបានសះស្បើយលឿន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក