របស់ដែលលែងប្រើប្រាស់មួយចំនួន សុទ្ធតែមានប្រយោជន៍ហួសពីការរំពឹងទុករបស់អ្នករាល់គ្នា តួយ៉ាងដូចជាទឹកដែលលាងអង្ករហើយនេះ ក៏អាចផ្តល់ប្រយោជន៍ធំៗដល់ទៅ ៨ ផងដែរ។ ដូច្នេះកុំចាក់ចោលនាំខាត មកច្នៃជាប្រយោជន៍ដូចខាងក្រោម៖
៦) ព្យាបាលមុខមុន
អ្នកអាចយកទឹកអង្ករមកលាងមុខ ព្រោះវាអាចកាត់បន្ថយជាតិខ្លាញ់នៅលើមុខ ពោលខ្លាញ់ក៏រាប់បានជាមូលហេតុនាំឲ្យកើតមុន។
៥) ប្រើជាមួយម៉ាសបិទមុខ
អ្នកគ្រាន់តែយកម៉ាសបិទមុខធម្មតា មកត្រាំជ្រលក់ទឹកលាងអង្ករឲ្យសើម ហើយយកមកបិទលើមុខទុកចោលរយៈពេល ២០ នាទី ហើយមិនចាំបាច់លាងសម្អាតឡើយ។ ទម្លាប់ធ្វើបែបនេះ ធានានឹងធ្វើឲ្យស្បែកមុខភ្លឺរលោង។
៤) លាងសក់
ក្រោយកក់សក់ហើយ អ្នកអាចបន្ថែមយកទឹកអង្ករនេះមកលាងសក់បន្ថែមមួយតង់ទៀតប្រមាណ ១០ នាទី សឹមលាងទឹកចេញ នោះក៏អាចជួយឲ្យសក់ទន់ និងភ្លឺរលោងជាងមុនផងដែរ។
៣) អាចជួយឲ្យដៃមានសភាពទន់
អ្នកអាចយកដៃទៅលូកក្នុងទឹកលាងអង្ករហើយទុកចោល ៣-៥ នាទី រួចយកក្រណាត់មកជូតធម្មតា។ ទម្លាប់បែបនេះយូរទៅ ក៏អាចជួយឲ្យដៃមានសភាពទន់ល្មើយជាងមុនផងដែរ។
២) កម្ចាត់ក្លិនត្រី
ពេលត្រីដែលយើងទិញពីផ្សារមានក្លិនមិនល្អ ឬរាងស្អុយ យើងអាចចាក់ទឹកលាងអង្ករ ៣ កែវលាយជាមួយស្លឹកក្រូចសើច ៣-៥ សន្លឹក ហើយលាងត្រីនោះបន្តិចទៅ វានឹងបាត់ក្លិនហើយ។
១) ស្រោចដំណាំ
ទឹកលាងអង្ករយកមកស្រោចដំណាំ ក៏ជួយឲ្យរុក្ខជាតិឬដំណាំរបស់អ្នក លូតលាស់បានល្អផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក